ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​​មួយ​មិន​ទាន់​បាន​សម្ពោធ​ផង ស្រាប់តែ​ផ្ទុះ​ឆេះ​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្សារ​ទំនើប ដឹ​ហេ​រី​ថេ​ច​វ៉ក មិន​ទាន់​បាន​សម្ពោធ​ផង ស្រាប់តែ​ផ្ទុះ​បំពង់​ហ្គា​ស​នៅ​បន្ទប់​ជាន់​ក្រោម​ដី ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ជួយ​ពន្លត់​ទាន់​ពេលវេលា កុំ​អី​ឆេះ​ម៉ត់ ហើយ​សំណាងល្អ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ…

ខេត្តសៀមរាប ៖ ផ្សារ​ទំនើប ដឹ​ហេ​រី​ថេ​ច​វ៉ក មិន​ទាន់​បាន​សម្ពោធ​ផង ស្រាប់តែ​ផ្ទុះ​បំពង់​ហ្គា​ស​នៅ​បន្ទប់​ជាន់​ក្រោម​ដី ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ជួយ​ពន្លត់​ទាន់​ពេលវេលា កុំ​អី​ឆេះ​ម៉ត់ ហើយ​សំណាងល្អ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ជិត​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ស្ថិត​នៅ ភូមិមណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប សៀមរាប​។

តាម​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ថា ករណី​អគ្គី​ភ័យ​ឆេះ​ផ្សារ​ទំនើប ដឹ​ហេ​រី​ថេ​ច​វ៉ក នេះ​បាន​កើតឡើង​គឺ​បណ្តាល​មក​ពី​ក្រុម​ជាង​ដំឡើង​ប្រព័ន្ធ​ហ្គា​ស​សំរាប់​ចែកចាយ​ទៅ​តាម​បន្ទប់​ផ្ទះបាយ​នីមួយ​ៗ បាន​ដំឡើង​ខុស​លក្ខណៈ​បច្ចេកទេស ទើប​បង្ក​ឱ្យ​មានការ​ឆេះ​បែប​នេះ ប៉ុន្តែ​សំណាងល្អ ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ក្នុង​ហេតុ​ការណ៍​​នោះ​ឡើយ​។

តាម​ប្រភពព័ត៌មាន​​បាន​បញ្ជាក់​ថា អគ្គី​ភ័យ​ដែល​ឆេះ​ផ្សារ​ទំនើប​នោះ គឺ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចេញ​អន្តរាគមន៍​សរុប​អស់​ចំនួន​៨​រថយន្ត ទើប​គ្រប់គ្រង​ស្ថានភាព​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ដោយ​មិន​មាន​ន​ណា​ម្នាក់​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ