ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​នាវា​កម្សាន្ត… ជួប​គ្រោះ​យ៉ាង​រន្ធត់​រត់​​ទៅ​ណា​មិនរួច របួស​២៣​នាក់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៨ ​ថា មនុស្ស​២៣​នាក់​រង​របួស ក្នុង​នោះ​ម្នាក់​របួសធ្ងន់ ​ដោយសារ​ការ​ជះ​កំ​អែ​ភ្នំភ្លើង លើ​នាវា​កម្សាន្ត​ដែល​ពួក​គេ​ជិះ​មើល​ការ​ហូរ​កំ​អែ​ភ្នំភ្លើង​នេះ…

សហរដ្ឋអាមេរិក ​៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៨ ​ថា មនុស្ស​២៣​នាក់​រង​របួស ក្នុង​នោះ​ម្នាក់​របួសធ្ងន់ ​ដោយសារ​ការ​ជះ​កំ​អែ​ភ្នំភ្លើង លើ​នាវា​កម្សាន្ត​ដែល​ពួក​គេ​ជិះ​មើល​ការ​ហូរ​កំ​អែ​ភ្នំភ្លើង​នេះ ដែល​កំពុង​ផ្ទុះ​នៅ​កោះ​ហា​វ៉ៃ​។

ក្នុង​ចំណោម​អ្នកដំណើរ​ជិះ​លើ​នាវា​នោះ ដែល​ចំនួន​សរុប​ពុំ​ត្រូវ​បាន​បញ្ជាក់ មនុស្ស​១៣​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មូលដ្ឋាន ហើយ​១០​នាក់​ទៀត​គ្រាន់តែ​រង​របួសស្រាល​ទទួល​ការ​​ព្យាបាល​នៅ​នឹង​កន្លែង ពេល​ទៅ​ដល់​កំពង់​ផែ WAILOA វិញ​។​

អ្នក​របួស ៤​នាក់​បញ្ជូន​ទៅ​មជ្ឈមណ្ឌល វេជ្ជសាស្ត្រ​តាម​រថយន្ត​សង្គ្រោះ ក្នុង​នោះ​មាន​នារី​​ម្នាក់​អាយុប្រមាណ​ជា​២០​ឆ្នាំ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ក្រោយ​ឧប្បត្តិហេតុ​ដែល​​កើត​មាន​នា​វេលា​ព្រឹក​ព្រលឹម​។ ​ពួក​អ្នក​ជួយ​សង្គ្រោះ​និយាយ​ថា ការ​ផ្ទុះ​បាន​ជះ​កំអែ​ភ្នំភ្លើង​លើដំបូល​នាវា ដែល​ធ្លុះ​ហូរ​កំ​អែ​មក​ក្រោម តាម​ប្រហោង​ធំ​មួយ​ហើយ​នាវា​រង​ការ​​ខូចខាត​។

ការ​ផ្ទុះ​ភ្នំភ្លើង KILAUEA ជា​ភ្នំភ្លើង​សកម្ម​មួយ​នៃ​ពិភពលោក បាន​បំផ្លាញ​ផ្ទះ​ជា​ច្រើន​រយ​ខ្នង​​រួច​ហើយ ចាប់ពី​ខែឧសភា​មក​។​ ភ្នំភ្លើង​នេះ​ជា​ភ្នំភ្លើង​សកម្ម​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​៥​នៅ​កោះ​ហា​វ៉ៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ