ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​នេះ​ចូល​ទៅ​អី​ៗ​នាង​ដល់​បន្ទប់​…ហើយថែមទាំង​និយាយ​ថា «​ញល់​ៗ​ទេ មិន​ទាន់​ចូល​ទេ​»

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ល្មោភកាម​ម្នាក់​បាន​លួច​ចូល​ទៅ​ក្នុង​បន្ទប់​រំលោភ​កូនស្រី​របស់​គេ​ដែល​មាន​សតិ​មិន​គ្រប់ពេល​ម្តាយ​តាម​ទាន់​ឃាត់​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​វាយ​ខ្នោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ចំណុច​ក្នុងផ្ទះ​ឈ្មោះ យ៉ា​ត…

ខេត្តកណ្តាល ៖ បុរស​ល្មោភកាម​ម្នាក់​បាន​លួច​ចូល​ទៅ​ក្នុង​បន្ទប់​រំលោភ​កូនស្រី​របស់​គេ​ដែល​មាន​សតិ​មិន​គ្រប់ពេល​ម្តាយ​តាម​ទាន់​ឃាត់​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​វាយ​ខ្នោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ចំណុច​ក្នុងផ្ទះ​ឈ្មោះ យ៉ា​ត ពៅ ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ វ​.​ន​.​ម អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ពញាឮ ខេត្តកណ្តាល (​សតិ​មិនសូវ​គ្រប់​) រីឯ​ជនសង្ស័យ​ឈ្មោះ ជន់ ខួច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។

សាក្សី​បានអោយ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ម្តាយ​ជន​រង​គ្រោះ​បាន​ដើរទៅ​ទិញ​សាប៊ូ​នៅផ្ទះ​ទាម​របស់​ឈ្មោះ រ៉ា​ន់ ភេទ​ស្រី ក្នុងភូមិ​ជាមួយ​គ្នា ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ជា​កូន​នៅផ្ទះ​តែ​ម្នាក់ឯង រីឯ​ប្តី​មិន​ទាន់​មក​ពី​ធ្វើការ​សំណង់​ទេ ក្រោយ​ពី​ទិញ​រួច​មួយសន្ទុះ​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​ជន​រង​គ្រោះជា​កូន​បាន​ដើរ​ចេញពី​បន្ទប់​ក្នុងផ្ទះ​របស់​ខ្លួន​ហើយ​លើក​ខោ​របស់​ខ្លួន​ដែល​នៅ​ត្រឹម​ភ្លៅ​មក​ត្រឹម​ចង្កេះ រួច​មក​អង្គុយ​នៅ​លើ​គ្រែ​មុខ​ផ្ទះ បន្ទាប់​មក​ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ ជន់ ខួច ដើរ​ចេញពី​បន្ទប់​ក្នុងផ្ទះ​នោះ​ដែរ ដោយ​ដើរ​បិទ​ឡេវ​ខោ ពុំ​រូត​ខោ​ទេ ។

ភ្លាម​នោះ​ម្តាយ​ជន​រង​គ្រោះ​មានការ​សង្ស័យ​ក៏​ឃាត់​អោយ​ជនសង្ស័យ​នៅ​អង្គុយ​លើ​គ្រែ​មុខ​ផ្ទះ​ជាមួយ​គ្នា ហើយ​ម្តាយ​ជន​រង​គ្រោះ​បាន​សួរ​ទៅ​ជន​រង​គ្រោះ​ដែល​ជា​កូន​ថា «​តើ​កូន​ចូល​ក្នុង​បន្ទប់ វា​បាន​ធ្វើ​អី​កូន​ខ្លះ ?​» ជន​រង​គ្រោះ​ក៏​ឆ្លើយ​ប្រាប់​ថា «​វា​ចាប់​ខ្ញុំ​ធ្វើ​(​ចាប់រំលោភ​)» ហើយ​ម្តាយ​ជន​រង​គ្រោះ​សួរ​បន្ត​ថា «​វា​ធ្វើ​ចូល​អត់? ជន​រង​គ្រោះ​ឆ្លើយ​ថា ញល់​ៗ​ពីលើ​(​ប្រដាប់​ភេទ​)​អត់​ចូល​ទេ​» ។

បន្ទាប់​មក​ម្តាយ​ជន​រង​គ្រោះ​បាន​សួរ​ជនសង្ស័យ​ថា «​ហ្អែ​ង​ចូល​ផ្ទះ​អញ​បាន​ធ្វើ​អី​កូន​អញ​ខ្លះ?​»​ ជនសង្ស័យ​ក៏​ឆ្លើយ​ថា «​ខ្ញុំ​គ្រាន់តែ​បាន​ញល់​ៗ​ទេ មិន​ទាន់​ចូល​ទេ​» ។ បន្ទាប់​មក​ម្តាយ​ជន​រង​គ្រោះ​បាន​ឃាត់​ជនសង្ស័យ​ទុក​រង់ចាំ​ប្តី​មក​វិញ​ចាំ​ទៅ​ប្តឹង​សមត្ថកិច្ច ។

លុះដល់​វេលា​ម៉ោង​ប្រហែល​០៥​រសៀល​ជាង​ទើប​ប្តី​(​ឪពុកចុង​ជន​រង​គ្រោះ​)​មក​ផ្ទះ​វិញ​ទើបបាន​នាំ​គ្នា​យក​ជនសង្ស័យ​ឈ្មោះ ជន់ ខួច ទៅ​ប្រគល់​អោយ​សមត្ថកិច្ច និង​បាន​ដាក់​ពាក្យបណ្តឹង​ដោយ​ប្ដឹង​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​ខាងលើ​ពី​បទ​រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់ ។ បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ឃាត់ខ្លួន​ជនសង្ស័យ​រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ