ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​កាន់​ភាគហ៊ុន​អណ្ដូងរ៉ែ​មាសធំ​បំផុត​

5 ឆ្នាំ មុន

ប្រភព​ពី​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ មន្ត្រី​ជាន់ខ្ពស់​ចំនួន​២​នាក់​នៅ​ក្នុង​រដ្ឋាភិបាល គឺ​លោកស្រី​ Sri Mulyani​ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញ​វត្ថុ និង​លោក​អ៊ីក​ណា​ស៊ី​អ៊ូ​ស ចូ​ណា​ន​…

ប្រភព​ពី​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ មន្ត្រី​ជាន់ខ្ពស់​ចំនួន​២​នាក់​នៅ​ក្នុង​រដ្ឋាភិបាល គឺ​លោកស្រី​ Sri Mulyani​ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញ​វត្ថុ និង​លោក​អ៊ីក​ណា​ស៊ី​អ៊ូ​ស ចូ​ណា​ន​ (Ignasius Jonan)​ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​​ចុះហត្ថលេខា​រួម​ជាមួយ​លោក​រី​ឆាត អ៊ែ​ត​គ័​រ​សុ​ន ​(Richard Adkerson) អនុប្រធាន​ក្រុមហ៊ុន ​«Freeport-McMoRan»​ នៃ​មុខ​ជំនួញ​អណ្ដូងរ៉ែ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ពី​សហ​រដ្ឋអាមេរិក ។ ការ​ចុះហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃ​ទី​១២ កក្កដា ២០១៨ ។

នៅ​ក្នុង​ព្រមព្រៀង​នោះ​បាន​កំណត់​ឲ្យ «Inalum» ផ្នែក​អណ្ដូងរ៉ែ​ដ៏​ធំ​បំផុត​របស់​ឥណ្ឌូ​ណេ​ស៊ី​បង្កើន​ការ​កាន់កាប់​ភាគហ៊ុន​ពី​១០​ភាគរយ ទៅ​៥១​ភាគរយ​នៃ​អណ្ដូងរ៉ែ​មាស​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក និង​ជា​អណ្ដូងរ៉ែ​ទង់ដែង​ធំ​នៅ​លំដាប់​ទី​២ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​​ក្រុមហ៊ុន​ «Freeport-McMoRan»​ នៅ​ក្នុង​ខេត្ត​ប៉ា​ពួ ភាគ​ខាងលិច​ប្រទេស ។ មាន​ន័យ​ថា ​ចាប់ពី​ពេល​នេះ​តទៅ​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ​គឺជា​អ្នក​កាន់​ភាគហ៊ុន​ធំ​បំផុត​នៃ​អណ្ដូងរ៉ែ​នេះ ។

ចំណែក​លោក​ប្រធានាធិបតី​Joko Widodo របស់​ឥណ្ឌូ​ណេ​ស៊ីថ្លែង​ថា ​កិច្ចព្រមព្រៀង​នោះ​ គឺជា​ចំណុច​ចាប់ផ្ដើម​ដ៏​ល្អ​របស់​ឥណ្ឌូ​ណេ​ស៊ី និង​បាន​គ្រប់គ្រង​លើ​ធនធានធម្មជាតិ​របស់​ប្រទេស​ដោយ​ខ្លួនឯង ។

ទោះជា​យ៉ាងណា​ក៏​ដោយ មេដឹកនាំ​ឥណ្ឌូ​ណេ​ស៊ី​បាន​ទទួលស្គាល់​ថា​ ការ​ចរចា​ក្នុង​អំឡុង​ពេល​កន្លង​មក ​បាន​បង្ហាញ​នូវ​ភាព​តានតឹង ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ឲ្យ​បាន​ផល​ប្រយោជន៍​ស្មើគ្នា​ទាំង​២​ភាគី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ