ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មានតែខេត្តពីរប៉ុណ្ណោះ… អំណោយផលក្នុងការដាំផ្លែប៊័រ​បាន​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្លែអា​វូ​កាដូ​ ដែល​ល្បីល្បាញ​ពេញ​ពិភពលោក ហើយ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​បាន​ស្គាល់​ឈ្មោះ​​ថា​​ ជា «ផ្លែ​ប៊័រ​» កំពុង​ហុច​ផល​យ៉ាង​គាប់ប្រសើ​រដល់​កសិករ​រស់នៅ​ខេត្តមណ្ឌលគិរី ខណៈរដូវ​ប្រមូល​ផល​ផ្លែ​ប៊័របា​ន​ចូល​មក​ដល់ និង​មាន​តម្លៃ​ខ្ពស់​​លើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​…

ខេត្តមណ្ឌលគិរី ៖ ផ្លែអា​វូ​កាដូ​ ដែល​ល្បីល្បាញ​ពេញ​ពិភពលោក ហើយ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​បាន​ស្គាល់​ឈ្មោះ​​ថា​​ ជា «ផ្លែ​ប៊័រ​» កំពុង​ហុច​ផល​យ៉ាង​គាប់ប្រសើ​រដល់​កសិករ​រស់នៅ​ខេត្តមណ្ឌលគិរី ខណៈរដូវ​ប្រមូល​ផល​ផ្លែ​ប៊័របា​ន​ចូល​មក​ដល់ និង​មាន​តម្លៃ​ខ្ពស់​​លើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​ ។

កសិករ​អះអាង​ថា ទិន្នផល​ដំណាំ​ហូប​ផ្លែ​ប្រភេទ​នេះ ​មាន​ទីផ្សារ​ល្អ​ខ្លាំង​ណាស់ ដោយ​មាន​​ឈ្មួញ​ត្រៀម​ទទួល​ទិញ​អស់​ៗ​គ្មាន​សល់​ពី​ចម្ការ​ ធ្វើ​ឱ្យ​កសិករ​យល់​ឃើញ​ថា ដំណាំ​ប៊័រ​​ជា​ប្រភេទ​ដំណាំ​ ដែល​ងាយ​ដាំ ហើយ​ផ្លែ​ប៊័រ ក៏​ងាយ​ក្នុង​ការ​លក់​ចេញ ចំណែកឯ​តម្លៃ​វិញ​ ក៏​មានតម្លៃ​ល្មម​ទទួលយក​បាន ។​ ​ក្នុង​ប្រទេស​កម្ពុជា​មាន​ខេត្ត​តែ​ពីរ​ប៉ុណ្ណោះ ដែល​គេ​អាច​ដាំ​ដើម​ប៊័រ​បា​ន​ផល គឺ​ខេត្តមណ្ឌលគិរី​ និង​ខេត្តរតនគិរី ដោយ​អាកាសធាតុ​ត្រជាក់​ខុស​ពី​ខេត្ត​ដទៃ និង​មាន​នីវ៉ូ​ខ្ពស់ ​បើ​ធៀប​ទៅ​នឹង​ទឹកសមុទ្រ​ចាប់​៧០០​ម៉ែត្រ ​ទៅ​ជាង​
១០០០​ម៉ែត្រ​ ។

លោក ច​ន ម្ចាស់​ចំការ​ប៊័រ​ ស្ថិត​នៅ​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យបានឱ្យ​ដឹង​ថា លោក​មាន​ផ្ទៃដី​ដាំ​ដើម​ប៊័រ​ទំហំ​៥​ហិក​តា​ ។ ​ការ​ដាំ​ដំណាំ​ប៊័រ​ គឺ​មិន​លំបាក​ទាល់តែ​សោះ សម្រាប់​កសិករ ព្រោះ​ប៊័រ​មិន​ទាម​ទារ​ការ​ស្រោច​ទឹក​ជាប់លាប់​នោះ​ទេ ស្ទើរតែ​មិន​ស្រោច​ទឹក​ក៏​បាន ​(​តំបន់​ភ្នំ​សម្បូរ​ទឹកសន្សើម​) ។សំខាន់​ គឺ​ដី​មាន​ជីវជាតិ​ល្អ មាន​អាកាសធាតុ​ត្រជាក់ តួយ៉ាង​ដូច​ខេត្តមណ្ឌលគិរី​ជាដើម ហើយប្រសិនបើ​ដាំ​នៅ​តំបន់​មាន​អាកាសធាតុ​ក្ដៅ គឺ​មិន​ចេញ​ផ្លែផ្កា​នោះ​ទេ ចេញ​តែ​ស្លឹក​ប៉ុណ្ណោះ​។

លោក​​​បន្ត​ថា ជាក់ស្ដែង​ លោក​ធ្លាប់​បាន​ផ្ដល់​កូន​ដំណាំ​ប៊័រទៅ​សាកល្បង​ដាំ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ តែ​មិន​ចេញ​ផ្លែ​នោះ​ទេ ធ្វើ​ឱ្យ​​លោក​គិត​ថា មាន​តែ​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​ប៉ុណ្ណោះ ដែល​អំណោយផល​ខ្លាំង​បំផុត​ សម្រាប់​ការ​បង្កបង្កើន​ផលដំណាំ​ប៊័រ​។

សព្វ​ថ្ងៃនេះ ​មាន​ឈ្មួញ​ច្រើន​ណាស់ ​ដែល​ចាំ​ទទួល​ទិញ​ទិន្នផល​ប៊័រ​យក​ទៅ​លក់​បន្ត ដោយ​ទិន្នផល​ដែល​មាន​នៅ​ចំការ​របស់​លោក មិន​អាច​ផ្គត់ផ្គង់​ឲ្យ​គ្រប់​តាម​តម្រូវការ​ទីផ្សារ​បាន​ទេ ។ ចំណែក​តម្លៃ​វិញ​ គឺ​លោក​អាច​លក់​បាន​ប្រមាណ​៥​ពាន់​រៀលក្នុង​១​គីឡូក្រាម ​ទៅ​ឱ្យ​ឈ្មួញកណ្ដាល ហើយ​គេ​លក់​បន្ត​បាន​ប្រហែល​៧​ពាន់ ៨​ពាន់ ទៅ​១​ម៉ឺន​រៀល ក្នុង​១​គីឡូក្រាម ។

អត្ថបទសរសេរ ដោយ