ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកទឹកប្តូរនិស្ស័យ​ ម្នាក់ស្លា.ប់ ម្នាក់​ជាប់​គុក​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាក់​នឹង​ដែកឆាប​ដួល​ស្លាប់​ភ្លាម​ៗ ពេល​កំពុង​ផឹកស៊ី​បាន​ទាស់សម្តី​គ្នា​ជាមួយ​ជន​ដៃ​ដល់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៨ ចំណុច ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាក់​នឹង​ដែកឆាប​ដួល​ស្លាប់​ភ្លាម​ៗ ពេល​កំពុង​ផឹកស៊ី​បាន​ទាស់សម្តី​គ្នា​ជាមួយ​ជន​ដៃ​ដល់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៨ ចំណុច ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ទុំ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ អុី​ វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំពោះ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន រួម​មាន ដែកឆាប​ចំនួន​១​ដើម ( ផ្លែ​ដែក​ចុង​ស្រួច​ដង​ឫស្សី​) និង​ម៉ូតូ​មួយ​គ្រឿង ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ គ្មាន​ស្លាក​លេខ ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​កំពុង​
អ​ង្គុ​ផឹកស្រា​នៅ​ក្បែរ​ផ្ទះ​របស់​ឈ្មោះ​ទូច ផល ភេទ​ស្រី អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ដោយ​មាន​គ្នា​ចំនួន​២​នាក់​ផ្សេង​ទៀត ក្នុង​នោះ​១-​ឈ្មោះ​ឃួ​ន សុ​ភ័​ក្ត្រា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ និង​២-​ឈ្មោះ​ម៉ៅ ហេ​ឡូ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

តាម​សាក្សីឃើញហេតុការណ៍​​​បាន​បន្តទៀត​ថា ពេល​កំពុង​អង្គុយ​ផឹកស្រា​នោះ​ ជន​រង​គ្រោះ​បាន​ដើរមក​ដល់​រួច​ឈរ​ផឹកស្រា​ជាមួយ​ជនសង្ស័យ​បាន​មួយ​កែវ ពេល​នោះ​ជនសង្ស័យ​និង​ជន​រង​គ្រោះ​ក៏​បាន​ឈ្លោះប្រកែក​គ្នា រួច​ក៏​បាន​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​នោះ​ឈ្មោះ ម៉ៅ ហេ​ឡូ បាន​ចូល​ទៅ​ឃាត់​ហើយ​បំបែក​ចេញពី​គ្នា ។ ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាន​ចំងាយ​១០​ម៉ែត្រ​ក៏​ឈប់​ម៉ូតូ​រួច​ស្ទុះ​ចូល​ទៅ​រក​ជន​រង​គ្រោះ​ម្តងទៀត ដោយ​យក​ដែកឆាប​ពី​ចង្កេះ​ទៅ​ចាក់​លើ​ជន​រង​គ្រោះ​ចំ​ដងខ្លួន ក្រោម​ក្លៀក​ខាងឆ្វេង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ ។

ក្រោយ​ពី​ចាក់​ជន​រង​គ្រោះ​រួចហើយ​ ជនសង្ស័យ​បាន​បោះចោល​ដែកឆាប​នៅ​ក្បែរ​កន្លែង​កើតហេតុ រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​មុន​ពេលបញ្ជូន​​មក​ដល់​មន្ទីរពេទ្យ ។

ក្រោយ​ពី​ទទួល​បាន​ព័​​ត៌​មាន​នេះ​ភ្លាម កំលាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កំលាំង​ជំនាញ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិ​វិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ