ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Breaking News ៖ មក​ដល់​ពេល​នេះ​គ្រោះ​មហន្តរាយ​ទឹកជំនន់​លើ​ផ្លូវជាតិ​លេខ​៤​កំពុង​បុក​ឡើង​ខ្លាំង​ណាស់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​មូលដ្ឋាន​អោយ​ដឹង​បន្ថែម​ថា រហូត​មក​ដល់​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ស្ថានភាព​ភាព​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង​បាន​ឡើង​ស្មើនឹង​បង្កាន់ដៃស្ពាន​មើលផ្លូវ​លែង​ឃើញ​ហើយ​ក្នុង​នោះ​កំពស់​ទឹក​លើ​ផ្លូ​វជាតិ​លេខ​៤​ឡើង​ដល់​ប្រហែល​មួយ​ម៉ែត្រ​កន្លះ និង​កំពុង​ហូរ​កាត់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​មូលដ្ឋាន​អោយ​ដឹង​បន្ថែម​ថា រហូត​មក​ដល់​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ស្ថានភាព​ភាព​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង​បាន​ឡើង​ស្មើនឹង​បង្កាន់ដៃស្ពាន​មើលផ្លូវ​លែង​ឃើញ​ហើយ​ក្នុង​នោះ​កំពស់​ទឹក​លើ​ផ្លូ​វជាតិ​លេខ​៤​ឡើង​ដល់​ប្រហែល​មួយ​ម៉ែត្រ​កន្លះ និង​កំពុង​ហូរ​កាត់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ ។

 មន្ត្រី​ដដែល​ថ្លែង​បន្ត​ថា ស្ថានភាព​កំពស់​ទឹក​អាច​ឡើង​បន្ត​ទៀត​នា​រសៀល​នេះ បើ​ផ្អែក​លើ​ធាតុអាកាស​បច្ចុប្បន្ន​នៅ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​ជន់​ហូរ​លិច លើ​ស្ពាន​ចំណុច​អូ​គគី​ព្រំប្រទល់​ខេត្ត​កំពង់​ស្ពី និង​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ គីឡូម៉ែត្រ​លេខ​១០៦-១០៧ កាលពី​វេលា​ម៉ោង​ជិត​៦​ព្រឹក​នេះ ហើយ​ដោយសារ​អាកាសធាតុ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​មិន​ឈប់​ឈរ ទីតាំង​ចាស់​ដែល​ទើប​ស្រក​បាន​ប្រមាណ​១​ថ្ងៃ​គឺ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ ឃុំ​អូ​បាក់រទេះ ទឹក​ត្រូវ​បាន​សម្រុក​ឡើង​ខ្លាំង​ហូរ​កាត់​លើ​ផ្លូវជាតិ​សា​ជា​ថ្មី​រហូត​សមត្ថកិច្ច​ផ្អាក​មិន​អោយ​រថយន្ត​ឆ្លងកាត់​ឡើយ ហើយ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​នេះ​គឺជា​ចំណុច​លិច​ជា​រាង​រាល់​ឆ្នាំ​ដែល​ទទួល​ទឹក​ហូរ​ចុះ​មក​ពី​តំប់​ភ្នំ​មក ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​គ្រប់គ្រង​សភាព​ការ​នៅ​ទីនោះ​យ៉ាង​យកចិត្តទុកដាក់ ស្រប​ពេល​ដែល​ទឹក​នៅ​ស្ទឹង​សំរោង​កំពុង​សម្រុក​បុក​ឡើង​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ