ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លឹម​សារ​ជួប​គ្នា​​រវាង​លោកពូ​ទី​ន និង​​លោក​ត្រាំ​ ​រង​ការ​រិះគន់​យ៉ាងខ្លាំង​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និង​រុ​ស្ស៊ី ​៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៦ ​កក្កដា ​នៅ​ទីក្រុង​ហែល​ស៊ី​ន​គី ​ប្រទេស​ហ្វាំ​ង​ឡង់​ថា…

សហរដ្ឋអាមេរិក​ និង​រុ​ស្ស៊ី ​៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៦ ​កក្កដា ​នៅ​ទីក្រុង​ហែល​ស៊ី​ន​គី ​ប្រទេស​ហ្វាំ​ង​ឡង់​ថា លោក​ពិភាក្សា​ដោយ​ស្ថាបនា​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​ពេល​ជួប​គ្នា​កំពូល​។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​នៅ​ក្រុង​ហែល​ស៊ិន​គី លោក​ត្រាំ​ថ្លែង​ថា ​ប្រសិនបើ​គេ​ចង់​ដោះស្រាយ បញ្ហា​ជា​ច្រើន​លើ​ពិភពលោក គេ​ត្រូវ​ស្វែងរក​មធ្យោបាយ​នានា​នៃ​កិច្ច​សហ​ប្រតិបត្តិការ​។ ​លោក​ថា ​បាន​លើក​បញ្ហា​សំខាន់​មួយ​ចំនួន​ធំ​សម្រាប់​ប្រទេស​ទាំង​២ ក្នុង​នោះ​រួម​មាន​បញ្ហា​សង្គ្រាម​នៅ​ស៊ី​រី បញ្ហា​អ៊ីរ៉​ង់ ភេរវកម្ម និង​ការ​ត្រួតពិនិត្យ​អាវុធ​នុយ​ក្លេ​​អ៊ែរ ព្រមទាំង​បញ្ហា​សន្មត់​ថា ​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​ចូល​ការ​បោះ​ឆ្នោត​អា​មេ​រិ​ក​ឆ្នាំ​២០១៦​។​ យើង​បាន​បោះ​បណ្ដា​ជំហាន​ដំបូង​ឆ្ពោះទៅ​រក​អនាគត​ដ៏​ប្រសើរ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ច​សហប្រតិបត្តិការ​និង​សន្តិភាព​។

លោក​ត្រាំ​បន្ត​ទៀត​ថា គ្មាន​ហេតុផល​ណាមួយ​ដែល​ជឿ​ថា ​រុ​ស្ស៊ី​ធ្វើ​អន្តរាគមន៍​ចូល​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦ ដើម្បី​ជួយ​ឲ្យ​លោក​ឈ្នះ​ឆ្នោត​ចូល​កាន់​សេត​វិមាន​ឡើយ​។

ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​លោក​ជួប​ជាមួយ​លោកពូ​ទី​ន លោក​ត្រាំ​ពុំ​បាន​និយាយ​​ពាក្យពេចន៍​អវិជ្ជមាន​ណាមួយ ចំពោះ​សម​ភាគី​រុ​ស្ស៊ីឡើយ​ លើ​បណ្ដា​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ភាព​តានតឹង​រវាង​ក្រុង​វ៉ា​ស៊ិន​តោន និង​ក្រុង​មូ​ស្គូ​ដែល​ស្ទើរតែ​នាំ​ដល់​កម្រិត​នៃ​សង្គ្រាមត្រជាក់​ថ្មី​ទៅ​ហើយ​នោះ​។

ពេល​សួរ​លោក​ពី​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​​ត្រាំ​អះអាង​ថា ព័ត៌មាន​នោះ​ផ្ដល់​ឲ្យ​លោក​ដោយ​ប្រមុខ CIA ប៉ុន្តែ​ពុំ​មាន​ហេតុផល​គួរ​ឲ្យ​ជឿជាក់​ណាមួយ​ឡើយ​។

ចំណែក​ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន នា​ថ្ងៃ​ទិ​១៦​ កក្កដា ចាត់​ទុក​ការ​ចរចា​នៅ​ក្រុង​ហែល​ស៊ិន​គី ជាមួយ​លោក​ត្រាំ​ថា ជា​ជោគជ័យ​ និង​មាន​ប្រយោជន៍​បំផុត ដោយ​លោក​យល់​​ថា ​ភាគី​ទាំង​២​ចាប់ផ្ដើម​យល់​ពី​គ្នា​ហើយ​។​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម លោកពូ​ទីន​​ថ្លែង​ថា ការ​ចរចា​គ្នា​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ត្រង់​ៗ​ និង​ការងារ​មួយ​។ ​ខ្ញុំ​ចាត់​ទុក​ការ​ចរចា​នោះ​ថា ជោគជ័យ​ និង​មាន​ប្រយោជន៍​ខ្លាំង​ណាស់​។​ និយាយ​រួម​មក យើង​រីក​រាយ​​ចំពោះ​ការ​ជួប​គ្នា ដោយ​ពិតប្រាកដ​លើក​ដំបូង​។​ យើង​និយាយ​គ្នា​យ៉ាង​ល្អ ហើយ​ខ្ញុំ​សង្ឃឹមថា​ យើង​ចាប់ផ្ដើម​យល់​គ្នា​ល្អ​។​ យើង​ពុំ​ទាន់​អាច​ត្រួសត្រាយ​គ្រប់យ៉ាង តែ​យើង​បាន​បោះ​ជំហាន​សំខាន់​មួយ​ក្នុង​ទិស​ដៅ​នេះ​។

លោកពូ​ទី​ន​អះអាង​ជា​ថ្មី​ថា រុ​ស្ស៊ីដាច់ខាត​ពុំ​បាន​ជ្រៀត​ជ្រែកចូល​ក្នុង​ការ​បោះ​ឆ្នោ​អា​មេ​រិក​ឡើយ ដោយ​លោក​បញ្ជាក់​ថា លោក​ត្រាំ​បាន​លើក​ពី​រឿង​នោះ ដែល​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើ​ប​អង្កេត​មួយ​នៅ​សហរដ្ឋអាមេរិក​។ ​លោក​អំពាវនាវ​កុំ​ឲ្យ​យក​ទំនាក់ទំនង​រុ​ស្ស៊ី -​អា​មេ​រិ​ក​ធ្វើ​ជា​កម្មវត្ថុ​នៃ​ការ​តស៊ូ​នយោបាយ​ផ្ទៃក្នុង​នៅ​សហរដ្ឋអាមេរិក​។

ក្រោយ​ការ​ជួប​គ្នា​កំពូល​នោះ​ជាមួយ​លោកពូ​ទី​ន លោក​ត្រាំ​រង​ការ​រិះគន់​ខ្លាំង​នៅ​ក្នុង​ប្រទេស​​មិន​ថា ​ពី​ពួក​អ្នក​ប្រជាធិបតេយ្យ​ឡើយ​ក្នុង​ជួរ​ពួក​អ្នក​សាធារណរដ្ឋ​ក៏​រិះគន់​លោក​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ