ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ស្លា.ប់​ក្នុង​ថ្លុកឈាម ដោយសារ​តែ​…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដោយសារ​ភ្លើង​ប្រចណ្ឌ​នារី​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធម៌ ខណៈ​ដែល​បុរស​កំណាច​ជា​ប្តី​យក​ពូថៅ​កាប់​ជា​ច្រើន​ពូថៅ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ផ្ទះ​ជន​រង​គ្រោះ…

ខេត្តកណ្តាល ៖ ដោយសារ​ភ្លើង​ប្រចណ្ឌ​នារី​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធម៌ ខណៈ​ដែល​បុរស​កំណាច​ជា​ប្តី​យក​ពូថៅ​កាប់​ជា​ច្រើន​ពូថៅ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ឈិ​ត ម៉ាច ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ កម្មការិនី​រោងចក្រ មាន​ទីលំនៅ​សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ​ឈ្មោះ ណ​ន ណាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ កម្មករ​សំណង់ មាន​ទីលំនៅ សព្វថ្ងៃ​ស្នាក់​នៅ​ដូច​ជន​រង​គ្រោះ​ដែរ ។ ចំណែក​វត្ថុ​តាង​ចាប់​យក​ពូថៅ​ដៃ​០១​ដង​ឈើ ប្រវែង​២៣​ស​.​ម ។

លោក​វរសេនីយ៍ មាន សំណាង អធិការ​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ជន​រង​គ្រោះ និង​ជនសង្ស័យ​ជា​ប្តី​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ក៏​ស្ងាត់​មាត់​ទៅ ។ លុះ​ពេល​ជន​រង​គ្រោះ​ដេក​លង់លក់​ជនសង្ស័យ​បាន​យក​ពូថៅ កាប់​ជន​រង​គ្រោះ​៥​ពូថៅ​ស​ម្តៅ​ចំ​ក្បាល បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ហើយ​យក​ភួយ​គ្របដណ្តប់​ពីលើ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៦ កក្កដា ២០១៨ វេលា​ម៉ោង​០៨ ជនសង្ស័យ​បាន​នាំ​កូន​២​នាក់​តូច​ៗ ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​បាត់​ទៅ ។

លុះដល់​ថ្ងៃ​ទី​១៦ កក្កដា ២០១៨ ឈ្មោះ ឈិ​ត តាក់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា ត្រូវជា​ប្អូនបង្កើត​របស់​ជន​រង​គ្រោះ​ឃើញ​ផ្ទះ​បង​មិន​បើកភ្លើង​អំ​ពូ​ល​ក៏​បាន​ដើរទៅ​មើល ហើយ​ស្រែកហៅ​មិន​ឮ រួច​បាន​ឡើង​ទៅ​មើល​នៅ​លើ​ផ្ទះ​បញ្ចាំង​ភ្លើង​ពិល ឃើញ​ជន​រង​គ្រោះ​ដេក​គ្រប​ភួយ​ស្លាប់​បាត់​ទៅ​ហើយ ទើប​ចុះ​មក​វិញ​មក​ប្រាប់​ប្រពន្ធ និង​ទៅ​រាយការណ៍​ជូន​មេ​ភូមិ ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​សមត្ថកិច្ច​ស្រុក​អង្គស្នួល សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ខេត្ត​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​ហេតុការណ៍ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។ បើក​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លុះដល់​ម៉ោង​២២​និង​១០​នាទី កម្លាំង​សមត្ថកិច្ច​បាន​ឈាន​ទៅ​កំណត់​មុខសញ្ញា​សង្ស័យ​ដោយ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ ឃាតកម្ម​ដោយ​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​កំពុង​ដេក​លក់​ចំ​ក្បាល​ចំនួន​៥​ពូថៅ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ មូលហេតុ​ប្រចណ្ឌ និង​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​ញឹកញាប់ ។ ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ