ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ​អា​ហ្ស​ង់​ទី​ន​ហែក​រឿង​ធ្លាប់​វាយ​គ្នា​ជាមួយ Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Nicolas Burdisso ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​ជាមួយនឹង​កីឡាករ​ជើង​ខ្លាំង Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Nicolas Burdisso ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​ជាមួយនឹង​កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ហែក​រឿង​ធ្លាប់​វាយ​ប្រតប់​គ្នា​ក្នុង​បន្ទប់​ប្តូរ​ខោអាវ ។

Messi ត្រូវ​មហាជន​ចាត់​ទុក​ថា មាន​ច​រិ​ក​ស្លូត​មិនសូវ​មាត់​មិនសូវ​.​ក​តែបើ​តាម​ពាក្យ​របស់ Burdisso វិញ គឺថា Messi មិនមែន​ស្លូត​រហូត​ទេ ព្រោះថា​គេ​ក៏​ធ្លាប់​វាយ​ប្រតប់​គ្នា​ដែរ ។

កីឡាករ​វ័យ​៣៧​ឆ្នាំ Burdisso បាន​ប្រាប់​ព័ត៌មាន Telefe ថា «​ពួក​យើង​ធ្លាប់​ប្រើ​ដៃ​ប្រើ​ជើង​តឹង​សរសៃ​.​ក​ដាក់​គ្នា​នៅ​ក្នុង​បន្ទប់​ប្តូរ​ខោអាវ ។ ខ្ញុំ​មិន​គិត​ថា ខ្ញុំ​គឺជា​មនុស្ស​ដំបូង​ដែល​ស្រែក​ដាក់ Messi ទេ ។ តែ​មានរឿង​រ៉ាវ​ច្រើន​ណាស់​អាច​កើតឡើង​នៅ​ក្នុង​បន្ទប់​ប្តូរ​ខោអាវ ។ និយាយ​ត្រង់​ទៅ​ពួក​យើង​ពេល​នោះ​រាង​លើស​បន្តិច​» ។

Burdisso បាន​បន្ត​ថា «​ពួក​យើង​បាន​ឈ្លោះ​គ្នា​លើ​តារាង​ពេល​កំពុង​ប្រកួត ដោយសារ​តែ​រឿង​ខ្ញុំ​មិន​បញ្ជូន​បាល់​ឲ្យ​គេ (Messi) ។ ខ្ញុំ​ចង់​បញ្ជូន​ទៅ​ណាស់ តែ​បញ្ជូន​មិនកើត​ពេល​ហ្នឹង ។ គេ​ក៏​ខឹង​ខ្ញុំ ។ ពួក​យើង​ដើរទៅ​កាន់​បន្ទប់​ប្តូរ​ខោអាវ ពេល​ម៉ោង​សម្រាក​ពាក់កណ្តាល​ម៉ោង ។ នៅ​ពេល​ខ្ញុំ​ឃើញ Messi ដើរមក​រក​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​ទេ ហើយ​ដៃជើង​ក៏​ត្រៀម​ហើយ​ស្រេច ។ ពួក​យើង​មិន​ឈប់​ទេ ប្រសិនបើ​គ្មាន​អ្នក​ឃាត់​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Burdisso ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​បាន​៤៩​ដង តែ​មិន​ដែល​កោះហៅ​មក​លេង​ទៀត​ទេ​ក្រោយ​ឆ្នាំ​២០១១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ