ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ទប់​កំហឹង​… ​កុំ​ឱ្យ​ធ្វើ​រឿង​ដែល​អ្នក​ស្តាយ​ក្រោយ

5 ឆ្នាំ មុន

មនុស្ស​គ្រប់​រូប​សុទ្ធតែ​មាន​កំហឹង​គ្រប់​គ្នា ហើយ​កំហឹង​នេះ​អាច​ឲ្យ​គេ​ប្រព្រឹត្ត​រឿង​ដែល​គេ​អាច​ស្តាយក្រោយ​ឬ​ស្មាន​មិន​ដល់ ។ តើ​មាន​វិធី​អ្វីខ្លះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទប់​កំហឹង​បាន​នោះ ? 1.​រក​កន្លែង​ដែល​ស្ងាត់ ហើយ​បន្ធូរ​អារម្មណ៍​។​ដោយ​ឈរ​នៅ​ចំណុច​មួយ​មើលទៅ​ឆ្ងាយ ហើយ​បណ្តោយ​ឲ្យ​ខួរក្បាល​ចេះ​តែ​គិត​ផ្តេសផ្តាស មិន​ត្រូវ​ហាមឃាត​ខ្លួនឯង​ឲ្យ​ឈប់​គិត​ទេ ។…

មនុស្ស​គ្រប់​រូប​សុទ្ធតែ​មាន​កំហឹង​គ្រប់​គ្នា ហើយ​កំហឹង​នេះ​អាច​ឲ្យ​គេ​ប្រព្រឹត្ត​រឿង​ដែល​គេ​អាច​ស្តាយក្រោយ​ឬ​ស្មាន​មិន​ដល់ ។ តើ​មាន​វិធី​អ្វីខ្លះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទប់​កំហឹង​បាន​នោះ ?

1.​រក​កន្លែង​ដែល​ស្ងាត់ ហើយ​បន្ធូរ​អារម្មណ៍​។​ដោយ​ឈរ​នៅ​ចំណុច​មួយ​មើលទៅ​ឆ្ងាយ ហើយ​បណ្តោយ​ឲ្យ​ខួរក្បាល​ចេះ​តែ​គិត​ផ្តេសផ្តាស មិន​ត្រូវ​ហាមឃាត​ខ្លួនឯង​ឲ្យ​ឈប់​គិត​ទេ ។

2.​អ្នក​អា​ចរក​កន្លែង​អ៊ូអរ​ក៏​បាន ហើយ​សម្លឹង​មើល​មនុស្ស​ដើរមក​ដើរទៅ ។ ក្រោយ​ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ នោះ​អ្នក​នឹង​អាច​បំភ្លេច​រឿង​ដែល​អ្នក​មិន​សប្បាយចិត្ត​យ៉ាង​ងាយ។

3.​អ្នក​មិន​គូរ​ស្តាប់​បទ​មនោសញ្ចេតនា​នោះ​ទេ ព្រោះ​បទ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​កាន់តែ​ពិបាកចិត្ត ដោយ​ធ្វើ​ឲ្យ​អ្នក​គិត​កាន់តែ​ច្រើន ដូចនេះ​អ្នក​នឹង​ងាយ​ផ្ទុះ​កំហឹង​ជាទី​បំផុត ។ ផ្ទុយ​ទៅ​វិញ អ្នក​គួរតែ​ស្តាប់​បទ​ទាន់សម័យ​ទើប​អាច​បំបាត់​កំហឹង​អ្នក​បាន ដោយ​​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ឡើង​វិញ ។

4.​អ្នក​ក៏​អាច​ទៅ​សួនច្បារ​ដើរ​លំហែរ​កាយ ឬ​អង្គុយ​លេង​ក៏​បាន​ដែរ ព្រោះ​នៅ​ពេល​ដែល​អ្នក​អាច​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ អ្នក​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ​ឡើង​វិញ ។

5.​អ្នក​អាច​ចែករំលែក​រឿង​ដែល​អ្នក​មិន​សប្បាយចិត្ត​ទៅ​មិត្តភក្តិ​ក៏​បាន​។​ព្រោះ​មិត្តភក្តិ​អាច​​ផ្តល់​ដំបូន្មាន ល្អ​ៗ​ដល់​អ្នក​។ ដូចនេះ​អ្នក​អាច​ធ្វើ​តាម​វិធី​ខាងលើ​នេះ​ដើម្បី​ទប់​កំហឹង​អ្នក​មិន​ឲ្យ​ប្រព្រឹត្ត​រឿង​ខុសឆ្គង ផ្សេង​ៗ (​ស្រង់​ពី​គេហទំព័រ​សុខភាព​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ