ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Alexis Sanchez គ្មាន​មុខជា​មួយ Man Utd ពេល​ទៅ​អា​មេ​រិ​ក

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ Alexis Sanchez មិន​មានមុខ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ត្រៀមខ្លួន​នៅ​អា​មេ​រិ​ក​ឡើយ​សម្រាប់​ថ្ងៃអាទិត្យ ។ រូបគេ​នឹង​ហោះ​ទៅ​តាម​ក្រោយ…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ Alexis Sanchez មិន​មានមុខ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ត្រៀមខ្លួន​នៅ​អា​មេ​រិ​ក​ឡើយ​សម្រាប់​ថ្ងៃអាទិត្យ ។ រូបគេ​នឹង​ហោះ​ទៅ​តាម​ក្រោយ ហើយ​ទៅ​ជួបជុំ​គ្នា​នៅ​ទីនោះ ។ Sanchez នឹង​ទៅ​ជួបជុំ​នៅ​អា​មេ​រិ​ក​ជាមួយ​មិត្ត​រួម​ក្រុម ដើម្បី​នឹង​ធ្វើការ​ប្រកួត​៥​ដង​ជាមួយនឹង Liverpool, Real Madrid និង AC Milan ។

កីឡាករ​ដែល​ទើបតែ​ទិញ​បាន​ថ្មី​ៗ Diogo Dalot ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ក្រុម​ពេល​ហោះ​ទៅ​អា​មេ​រិ​ក ។ សម្រាប់​កីឡាករ Daley Blind មិន​មានមុខ​ទេ ដោយសារ​តែ​ឮដំណឹង​ថា បាន​យល់ព្រម​ជាមួយនឹង​តម្លៃ​ខ្លួន ១៤.១​លាន​ផោន​ជាមួយនឹង​ក្លិប Ajax ។ នេះ​ផ្ទុយ​ទៅ​នឹង​កីឡាករ Matteo Darmian ដែល​ឮ​ថា អាច​នឹង​ចេញពី​ក្លិប​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ តែ​បែរជា​ឃើញ​មុខ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​ទៅ​វិញ ។

សម្រាប់​កីឡាករ​ទាំង​១២ ដែល​មាន​ឡើង​ប្រកួត World Cup មិន​អាច​ទៅ​ចូល​លេង​នៅ​អា​មេ​រិ​ក​ជាមួយនឹង Man Utd បាន​ទេ ។ កីឡាករ​មាន់​ថ្មី​ទើបតែ​ចប់​ការ​ហ្វឹកហាត់​បាល់ Angel Gomes និង Tahith Chong ត្រូវ​បាន​គេ​បញ្ចូល​ឲ្យ​ទៅ​ប្រកួត​ជាមួយ​ដែរ ដើម្បី​បង្ហាញ​សមត្ថភាព​ដល់​លោក Mourinho ។

Manchester United នឹង​បើក​ឆាក​ការ​ប្រកួត Premier League រដូវ​កាល​ថ្មី​នៅ​ថ្ងៃ​សុក្រ ទី​១០ ខែសីហា ខាង​មុខ​នេះ​ជាមួយនឹង Leicester នៅ​ទឹកដី Old Trafford ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ