ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប អនុញ្ញាត​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត​៨​ម៉ឺន​នាក់​ចូលរួម​សង្កេត​ការ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ទទួល​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត​៨​ម៉ឺន​នាក់ ចូលរួម​សង្កេត​មើល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ទទួល​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត​៨​ម៉ឺន​នាក់ ចូលរួម​សង្កេត​មើល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែកក្កដា ដែល​កោះសន្តិភាព​ទទួល​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៦ សរុប​ចំនួន​៧៩.៧៨១​នាក់ ក្នុង​នោះ​ភ្នាក់ងារ​ពេញ​សិទ្ធិ​មាន​ចំនួន​៥១.៥០៦​នាក់ និង​ភ្នាក់ងារ​បម្រុង​មាន​ចំនួន​២៨.២៧៥​នាក់ ។

គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​២០​ដែល​បាន​ដាក់​បេក្ខជន​ឈរ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៦ មិន​បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​នៅ​តាម​ការ​រិ​យា​ល័យ​ទេ ។ គណបក្ស​ទាំងនោះ​មាន​ទី​១ -​គណបក្ស​ពន្លឺ​ថ្មី ទី​២- គណបក្ស​ខ្មែរ​ក្រោក ទី​៣-​គណបក្ស​ខ្មែរ​សារ​ណ​រដ្ឋ ទី​៤- គណបក្ស​ខ្មែរ​ឈប់​ក្រ ទី​៥- គណបក្ស ធម្មាធិបតេយ្យ និង​ទី​៦ – គណបក្ស​ឆន្ទៈ​ខ្មែរ ។ គ​.​ជ​.​ប​ក៏​បាន​លើក​ឡើង​ទៀត​ថា យោង​តាម​ប្រការ​៣.១.៤​នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​មណ្ឌលបោះឆ្នោត​រាជធានី​ខេត្ត​ណាមួយ​មាន​សិទ្ធិ​ចាត់តាំង​ភ្នាក់ងារ​ពេញ​សិទ្ធិ​របស់​ខ្លួន​មួយ​រូប និង​ភ្នាក់ងារ​បម្រុង​មួយ​រូប ដើម្បី​សង្កេត​មើល​ការ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​នីមួយ​ៗ​ក្នុង​ឃុំ​សង្កាត់ ។

ភ្នាក់ងារ​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ចុះហត្ថលេខា លើ​ទម្រង់​បែបបទ​កំណត់ហេតុ​នៃ​ការ​បោះ​ឆ្នោត (​ទ​.១១០១) និង​ទម្រង់​បែបបទ​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​(​ទ​.១១០២) ដើម្បី​ដឹង​ឮ​ថា គណបក្ស​របស់​ខ្លួន​ទទួល​បាន​សន្លឹក​ឆ្នោ​តាម​ការ​រាប់​សន្លឹក​ឆ្នោត​ពិតប្រាកដ​មែន​។

ជាមួយ​គ្នា​នោះ​ដែរ​គ​.​ជ​.​ប ក៏​បាន​គូសបញ្ជាក់​ថា​«​ការ​ដាក់​ភ្នាក់ងារ​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​សង្កេត​មើល​ដំណើរការ​បោះ​ឆ្នោត​នៅ​តាម​កា​រិ​ល័យ​បោះ​ឆ្នោត និង​ការិយាល័យ​រាប់ សន្លឹក​ឆ្នោត គឺជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ។ ការ​សម្រេច​ដាក់ ឬ​មិន​ដាក់​ភ្នាក់ងារ​គណបក្ស​នយោបាយ គឺ​អាស្រ័យ​ទៅ​លើ​លទ្ធភាព​របស់​គណបក្ស​នយោបាយ​នីមួយ​ៗ ។ ទោះបីជា​អវត្តមាន​ភ្នាក់ងារ​គណបក្ស​នយោបាយ​មួយ​ចំនួន​ក៏​ដោយ​ក៏​នៅ​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ផ្សេង​ទៀត​បាន​ដាក់​ភ្នាក់ងារ​របស់​ខ្លួន ដើម្បី​ចូលរួម​សង្កេត​ក​មើល​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​គ្រប់កា​រិ​ល័យ​បោះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ