ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ពីក្រោយ​ពេញទំហឹង ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​​ដឹក​យក​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកក្កដា​ឆ្នាំ​២០១៨ ស្ថិត​លើ​ផ្លូវជាតិ​លេខ​១ ​ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​២៣ និង​២៤…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​​ដឹក​យក​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកក្កដា​ឆ្នាំ​២០១៨ ស្ថិត​លើ​ផ្លូវជាតិ​លេខ​១ ​ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​២៣ និង​២៤ ចំណុច​ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​រួម​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១R-៩៧៣៩ បើកបរ​ដោយ​ឈ្មោះ​ឈឹ​ម សំភ័ស្ស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល រង​របួសធ្ងន់​ហើយ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​(ជិះគ្នា​២នាក់​)ម៉ាក​ហុងដា​ឌ្រឺ​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AK-៩២៥៦ អ្នកបើកបរ​ដោយ​ឈ្មោះ​ចាន់ ដា​រិ​ទ្ធ​ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ពពាល​ខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​រង​របួសធ្ងន់​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ឡឹ​ង សារី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​រង​របួសស្រាល ។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា ករណី​ខាងលើ​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ព​ណ៍​ខ្មៅ បើកបរ​ដោយ​ឈ្មោះ​ឈឹ​ម សំភ័ស្ស បើកបរ​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​យ៉ាង​ពេញទំហឹង​ដែល​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ​ចាន់ ដា​រិ​ទ្ធ​ និង​រួម​ដំណើរ​ម្នាក់ ​​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​ដួល​ម៉ូតូ រីឯ​អ្នកបើកបរ​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ បាន​រង​របួសធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ចំ​ណែ​ក​ភាគី​ខាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម បណ្តាល​ឱ្យ​អ្នកបើក
បរ​រង​របួសធ្ងន់ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសស្រាល ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​មក​អធិការ​ស្រុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ