ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូអស់សាំង ម្ចាស់ក៏អស់ជីវិត… ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​​បាន​ស្លាប់​ក្នុង​រថយន្ត​សា​មុ​យ ខណៈ​ពេល​ប​ញ្ចូ​ន​ទៅ​ស​ង្គ្រេ​ាះ​នៅ​មន្ទីរពេទ្យ ក្រោយ​​​​រូបគេ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខប្រើ​កា​បិត​លប​​កាប់​ប្រហារពេល​កំពុង​បណ្តើរ​ម៉ូតូ​អស់​សាំង នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ជិត​អ្នកតា​បារាំង ក្នុងភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​​បាន​ស្លាប់​ក្នុង​រថយន្ត​សា​មុ​យ ខណៈ​ពេល​ប​ញ្ចូ​ន​ទៅ​ស​ង្គ្រេ​ាះ​នៅ​មន្ទីរពេទ្យ ក្រោយ​​​​រូបគេ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខប្រើ​កា​បិត​លប​​កាប់​ប្រហារពេល​កំពុង​បណ្តើរ​ម៉ូតូ​អស់​សាំង នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ជិត​អ្នកតា​បារាំង ក្នុងភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​ទៀប​​ភ្លឺ​ថ្ងៃ​ទី​១៧ ​កក្កដា ​នេះ ។

ជន​រង​គ្រោះ​ខាងលើ ឈ្មោះ ប៉ូ រិ​ទ្ធី​ហៅ​ចាវ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុងភូមិ​ឈើទាល​ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​មានស្រុក​កំណើត​នៅ ភូមិ​កណ្តាល​កោះ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៦ កក្កដា ជន​រង​គ្រេ​ាះ​បាន​ទៅ​ហូប​ការ​បងស្រី​បង្កើត នៅ​ឯ​ស្រុក​កំណើត​នៅកោះ​​អន្លង់​ចិន ។ ​​នៅ​វេលា​ម៉ោង​១២​រំលង​អធ្រា​ត្រ​ គេ​ក៏​បាន​ចាក​ចេញពី​ស្រុក​កំណើត ឆ្ពេ​ាះ​ទៅ​ផ្ទះ​ជួល​នៅ​ស្រុក​កៀនស្វាយ​វិញ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក MSX ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1GJ – 8218 ជិះ​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ។

​ប្រភពបន្តថា ពេល​​ពាក់​កណ្តាលផ្លូវ​ ម៉ូតូ​ត្រូវ​អស់​សាំង ហើយ​ជន​រង​គ្រេ​ាះ​ក៏​ចុះ​បណ្តើរ លុះ​បណ្តើរ​ទៅ​មុខ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់​មុខ ដោយ​មិនដឹង​មាន​សមាភាព​ប៉ុន្មាន​នាក់ បាន​លប​មក​ពីក្រោយ​ហើយ​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ជន​រង​គ្រេ​ាះ ចំ​ចំហៀង​.​ក ផ្នែក​ខាងឆ្វេង បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ ដេក​ក្នុង​ថ្លុកឈាម ។ បន្ទាប់​ពី​កាប់​ប្រហារ​រួច​ជន​មិន​ស្គាល់​មុខ​ដែល​ប្រព្រឹត្តិ​បាន​រត់គេច​បាត់​ស្រមោល ។

យ៉ាងណាមិញ ជំ​ុ​វិញ​អំពើ​កាប់​ប្រហារ​ខាងលើ​នេះ ពំ​ុ​មាន​ប្រភព​ណាមួយ​អះអាង​ថា ​ជា​ករណី​អ្វី​អោយ​ប្រាកដ​ឡើយ ខណៈ​​ដែលកម្លាំង​នគរបាល រួម​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ កំពុង​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ប្រមាញ់​ឃាត​.​ក​។

អត្ថបទសរសេរ ដោយ