ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​​​ដែលនៅជាប់​ជាមួយក្មេងៗក្នុងរូងភ្នំ៖ «ធ្វើឱ្យ​ខ្ញុំ​ មិន​សរសើរ​មិន​​​បាន»

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Bangkok Post បាន​ឱ្យដឹង​ថា វេជ្ជបណ្ឌិត​ខាង​យោធា​ម្នាក់ ​ដែល​នៅ​ជាប់​ជាមួយនឹង​ក្មេង​ៗ​ក្នុង​រូងភ្នំ​តាំងពី​ថ្ងៃ​រក​ឃើញ រហូត​ដល់​ថ្ងៃ​ចេញ​មក​ក្រៅ បាន​សរសើរ​ពី​ក្មេង​ៗ​ឱ្យ​​មហាជន​ដឹង​តាម​រយៈ Facebook របស់​ខ្លួន…

តាម​ប្រភព​ពី​ Bangkok Post បាន​ឱ្យដឹង​ថា វេជ្ជបណ្ឌិត​ខាង​យោធា​ម្នាក់ ​ដែល​នៅ​ជាប់​ជាមួយនឹង​ក្មេង​ៗ​ក្នុង​រូងភ្នំ​តាំងពី​ថ្ងៃ​រក​ឃើញ រហូត​ដល់​ថ្ងៃ​ចេញ​មក​ក្រៅ បាន​សរសើរ​ពី​ក្មេង​ៗ​ឱ្យ​​មហាជន​ដឹង​តាម​រយៈ Facebook របស់​ខ្លួន ​។

វេជ្ជបណ្ឌិត Pak Loharachun (​ពាក់​វែ​នតា​នៅ​ក្នុង​រូប​) បាន​សរសេរ​លើ Facebook របស់​ខ្លួន​ថា​៖ «​អ្វី​ដែល​ក្រុម​ក្មេង​ៗ Wild Boars ធ្វើ​ឲ្យ​ខ្ញុំ​មិន​សរសើរ​មិន​បាន គឺ​ទឹកចិត្ត​សុទិដ្ឋិនិយម និង​សីលធម៌​ក្នុង​រស់នៅ​របស់​ពួក​គេ ​។ ជា​រៀងរាល់ថ្ងៃ​ ពេល​នៅ​ក្នុង​រូងភ្នំ ពួក​គេ​តែងតែ​ព្យាយាម​ជីក​ប្រហោង​មួយ​ចូល​ក្នុង​ជញ្ជាំង​​ភ្នំ ក្នុង​គោលបំណង​រក​ផ្លូវ​ចេញ ទាំង​កាយ​មិន​មាន​អ្វី​ទទួលទាន​សោះ​» ។

លោក​វេជ្ជបណ្ឌិត Pak បាន​ប្រាប់​ទៀត​ថា ពេល​ដែល​លោក​ទៅ​ដល់​ជួប​ក្មេង​ៗ​ក្នុង​រូងភ្នំ ពួក​គេ​តែងតែ​យកសំរាម​​ប្លា​ស្ទិ​ក​សល់​ពី​ការ​បរិភោគ​អាហារ (​អាហារ​ដែល​ក្រុម​សង្គ្រោះ​យក​ទៅ​ឲ្យ​) ទៅ​ដាក់​ក្នុង​ថង់​សំរាម​ជា​និច្ច​។

ជាមួយ​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ឆ្លៀត​សរសើរ​ពី​គ្រូបង្វឹក Ek ដែល​បាន​នៅ​ជាមួយ​ក្មេង​ៗ​តាំងពី​ជាប់​ក្នុង​រូងភ្នំ​ដំបូង ​។ លោក​ដុក​ទ័​រ​សរសេរ​ថា លោក Ek តែងតែ​មើលថែ​ក្មេង​រហូត​តាំងពី​មុន​ពេល​ក្រុម​ជួយ​សង្គ្រោះ​រក​ឃើញ ហើយ​ក៏​ហាម​ក្មេង​ៗ​មិន​ឲ្យ​យក​អ្វី​ផ្តេសផ្តាស​ពី​ក្នុង​រូងភ្នំ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខាង​មន្ទីរពេទ្យ​បាន​ប្រាប់​ឱ្យ​​ដឹង​ថា​ ក្មេង​ៗ​អាច​នឹង​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ ព្រោះតែ​ស្ថានភាព​របស់​ពួក​គេ​បាន​ប្រសើរ​ច្រើន​ហើយ​នៅ​ពេល​នេះ​ ។

អត្ថបទសរសេរ ដោយ