ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អ្នក​អត់​សីលធម៌​ប៉ះពាល់​អ្វីខ្លះ?

5 ឆ្នាំ មុន

មិន​ថា​បព្វជិត ឬ​គ្រហស្ថ​ទេ ការ​រស់នៅ​ដោយ​គ្មាន​សីលធម៌​(​ទ្រុស្តសីល​)​ធ្វើ​ឱ្យ​ជីវិត​អាប់អន់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ការ​រស់នៅ​ដោយ​គ្មាន​សីលធម៌​បើជា​គ្រហស្ថ​មិនសូវ​ពិបាក​ពិស្តារ​កិត្តិយស​ប៉ុន្មាន​ទេ តែបើ​ប៉ះ​ចំ​ព្រះសង្ឃ​វិញ​ធ្វើ​ឱ្យ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ និង​ពិបាក​ស្តារ​ខ្លាំង​ណាស់ ព្រោះ​មហាជន​សម្គាល់ថា ព្រះសង្ឃ​ជា​អ្នក​បរិសុទ្ធ ស្គាល់​ច្បាស់​នូវ​តម្លៃ​មនុស្ស តែ​បែរជា​ប្រព្រឹត្ត​ខុស…

មិន​ថា​បព្វជិត ឬ​គ្រហស្ថ​ទេ ការ​រស់នៅ​ដោយ​គ្មាន​សីលធម៌​(​ទ្រុស្តសីល​)​ធ្វើ​ឱ្យ​ជីវិត​អាប់អន់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ការ​រស់នៅ​ដោយ​គ្មាន​សីលធម៌​បើជា​គ្រហស្ថ​មិនសូវ​ពិបាក​ពិស្តារ​កិត្តិយស​ប៉ុន្មាន​ទេ តែបើ​ប៉ះ​ចំ​ព្រះសង្ឃ​វិញ​ធ្វើ​ឱ្យ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ និង​ពិបាក​ស្តារ​ខ្លាំង​ណាស់ ព្រោះ​មហាជន​សម្គាល់ថា ព្រះសង្ឃ​ជា​អ្នក​បរិសុទ្ធ ស្គាល់​ច្បាស់​នូវ​តម្លៃ​មនុស្ស តែ​បែរជា​ប្រព្រឹត្ត​ខុស វា​ជា​រឿង​លំបាក​បំផុត​។

ដូច​ពុទ្ធភាសិត​ត្រាស់​ថា យោ ច វ​ស្ស​សតំ ជី​វេ ទុ​ស្សី​លោ អស​មា​ហិ​តោ ឯកា​ហំ​ជី​វិ​តំ សេ​យ្យោ សីលវន្ត​ស្ស ឈា​និ​យ​នោ ប្រែ​ថា ជន​ណា​ទ្រុស្តសីល មានខ្លួន​មិន​តម្កល់​នៅ​ក្នុង​សីលធម៌ ការ​រស់នៅ​អស់​មួយ​រយ​ឆ្នាំ ការ​រស់នៅ​នៃ​ជន​នោះ ពុំប្រសើរ​ស្មើនឹង​ការ​រស់នៅ​ត្រឹមតែ​មួយ​ថ្ងៃ​នៃ​អ្នក​ដែល​មាន​សីល មានខ្លួន​តាំងនៅ​ក្នុង​សីលធម៌​នោះ​ផង ។

ពុទ្ធភាសិត​នេះ​មាន​ន័យ​ថា បុគ្គល​មានជីវិត​រស់នៅ​មួយ​រយ​ឆ្នាំ​ដោយ​មិន​មាន​សីល មិន​មាន​ចរិយា​មារយាទ​ថ្លៃថ្នូរ មានធម៌​ព្យាបាទ បៀតបៀន​ជីវិត​អ្នក​ដទៃ​ដោយ​ប្រការ​ផ្សេង​ៗ ការ​រស់នៅ​ដូច្នោះ​បើ​រស់នៅ​យូរ បាន​ត្រឹមតែ​ធ្វើ​ឱ្យ​សង្គម​ខ្ពើមរអើម និង​តិះដៀល​កាន់តែ​ខ្លាំង​ឡើង​តែ​ប៉ុណ្ណោះ ។