ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿងហេតុខ្លះៗ… មុនភ្លើងឆេះ​ប្តី-ប្រពន្ធទាំង​រស់​នេះ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះ​អកុសល​មួយ​ បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​១០ និង​៣០​នាទី​ថ្ងៃ​ទី​១៤ កក្កដា នៅ​តំបន់​អូរ​ក្រ​ពេ​ី ក្នុងភូមិ​អូរគគីរ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ គ្រោះ​អកុសល​មួយ​ បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​១០ និង​៣០​នាទី​ថ្ងៃ​ទី​១៤ កក្កដា នៅ​តំបន់​អូរ​ក្រ​ពេ​ី ក្នុងភូមិ​អូរគគីរ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក បណ្តាល​ឱ្យ​មនុស្ស​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ក្នុង​អណ្តាត​ភ្លើង​ដែល​ឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​ក្នុង​ពេល​រាត្រី ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ប៉ា​ង ហន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នក​ធ្វេ​ី​ចំការ​និង​ប្រពន្ធ​ឈ្មោះ ហ៊​ន ធឿ​ន អាយុ​៣៨​ឆ្នាំ ។ យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី​ឈ្មោះ ចាន់ ហ៊​ន ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ ត្រូវជា​ឪពុក​ប​ង្កេ​ី​ត​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា មួយ​រយៈ​កន្លង​មកនេះ កូនប្រសា​ប្រុស​របស់​គាត់​ចេះ​តែ​មាន​អាការ​ប្លែក​ៗ​ ដូច​ជា​ឃេ​ី​ញ​គេ​មក​រក​ព័ទ្ធ​ចាប់ខ្លួន ចេះ​ប្រចណ្ឌ​ប្រពន្ធ និង​អង្គុយ​ក្នុងផ្ទះ​ភ្លឹក​តែ​ម្នាក់ឯង ​ម្តង​ៗ​ជាដើម ។

លោកតា​បន្ត​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​​ជា​អ្នក​ធ្វើ​ចំការ និង​បាន​ទិញ​ប្រេងសាំង​ទុក​នៅ​លេ​ី​ផ្ទះ​មួយ​ប៊ីដុងចំណុះ​៣០​លី​ត្រទុក​ចាក់​ម៉ា​សី​ុ​ន​បាញ់ថ្នាំ និង​ចាក់​ម៉ា​សី​ុ​ន​កាត់​ឈេ​ី​ក្នុង​ចំការ​របស់​ខ្លួន ។ គាត់​សង្ស័យ​​ថា ​ពួក​គេ​មានការ​ធ្វេសប្រហែស ទេ​ី​ប​ធ្វើ​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​ផ្ទះ​ដែល​ធ្វើ​អំពី​ឈើ ជញ្ជាំង​ក្តារ ដំបូល​​ប្រក់ស​ង្ក័​សី ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ និង​ឆេះ​ខ្លោច​សល់​តែ​គ្រោងឆ្អឹង​ទាំង​២​នាក់​ប្តី​ប្រពន្ធ ។

មន្ត្រី​ជំនាញ​ខេត្ត​និង​ស្រុក​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៉ោ គឹ​ម​ថុ​ង នាយ​រង​ការិយាល័យ​បច្ចេក​ទេស​ខេត្ត​បាន​ចុះ​ដល់ ដេ​ី​ម្បីធ្វេ​ី​ការ​ពិនិត្យ​កន្លែង​កេ​ី​ត​ហេតុ​និង​សាកសព ។ ល​ទ្ឋ​ផល​នៃ​ការ​ពិនិត្យ​នៅ​កន្លែង​កេ​ី​ត​ហេតុ ត្រូវ​បាន​ភ្លេ​ី​ង​ឆេះ​ផ្ទះ​និង​សាកសព​សុះ​អស់នៅ​សល់​តែ​ឆ្អឹង​និង​គំនរ​ផេះ ។ ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា គឺ​ដោយ​ការ​ធ្វេសប្រហែស​ទុក​ប្រេងសាំង​នៅ​លេ​ី​ផ្ទះ​បណ្តាល​ឱ្យ​ឆេះ​ស្លាប់ ពិតប្រាកដ​មែន​ មិន​មាន​ពាក់​ព័​ន្ធ​និង​អំពើ​ឃាតកម្ម​អ្វី​ឡើយ ។

ទោះបីជា​បែប​ណា​ក្តី ការ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ដោយ​របៀប​ណា​នោះ មិន​ត្រូវ​បាន​មន្ត្រី​ជំនាញ​ឱ្យ​ដឹង​នោះ​ទេ តើ​កើតឡើង​ដោយ​របៀប​ណា ?

តាម​ព័ត៌មាន​ចុង​ក្រោយ​បាន​សង្ស័យ​ថា ការ​ឆេះ​ស្លាប់​នេះ​ អាច​បណ្តាល​មក​ពី​រងើកភ្លើង​ចង្ក្រាន​ដែល​ពន្លត់​មិន​​អស់ ហើយ​ប៉ើង​ប៉ះ​ប៊ីដុង​សាំង ក៏​ឆេះ​រាលដាល​ពេញ​ផ្ទះ ឆេះ​ទាំង​មនុស្ស​កំពុង​ដេក ​ប្រៀប​ដូច​ដុត​ខ្លួន​ក្នុងផ្ទះ​តែ​ម្តង គ្មាន​អំពើ​ឃាតកម្ម​ណាមួយ​ទេ ។

ប្រភព​ព័ត៌មាន​ដាច់​ដោយឡែក​មួ​ួ​យ​ទៀត​បានឱ្យ​ដឹង​ថា ប្តី​ដែល​ឆេះ​ស្លាប់​ជាមួយ​ប្រពន្ធ​នេះ ​គឺ​ប្តី​ក្រោយ មិន​មានកូន​ជាមួយ​គ្នា​ទេ តែ​ស្ត្រី​ជា​ប្រពន្ធ​មានកូន​៤​នាក់​ជាមួយ​ប្តី​មុន គឺ​ប្រុស​២ ស្រី​២ ។ កូនប្រុស​ទាំង​២​បាន​បួស​ជា​សាមណេរ ឯ​កូនស្រី​២​នាក់​ ស្នាក់​នៅ​ជាមួយ​បងប្អូន​មិន​បាន​នៅ​ក្នុងផ្ទះ​ជាមួយ​ទេ ៕​

អត្ថបទសរសេរ ដោយ