ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​៤​ប្រភេទ​នេះ​មិន​គួរ​យកមក​ឆុង​ទឹកដោះគោ​ឱ្យ​កូន​ទេ

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​សុខភាព​កូន​កើត​មាន​បញ្ហា ទឹក​ទាំង​៥​ប្រភេទ​នេះ អ្នក​មិន​គួរ​យក​មក​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ទេ ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​អ្នក​មិន​គួរ​ប្រើ​ទឹក​ដែល​ទុក​ចោល​យូរ​មក​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ទេ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​កូន​បាន ។ ដូចនេះ​ទឹក​ដែល​ទុក​ចោល​លើស​ពី​១២…

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​សុខភាព​កូន​កើត​មាន​បញ្ហា ទឹក​ទាំង​៥​ប្រភេទ​នេះ អ្នក​មិន​គួរ​យក​មក​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ទេ ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​អ្នក​មិន​គួរ​ប្រើ​ទឹក​ដែល​ទុក​ចោល​យូរ​មក​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ទេ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​កូន​បាន ។ ដូចនេះ​ទឹក​ដែល​ទុក​ចោល​លើស​ពី​១២ ដល់​២៤​ម៉ោង អ្នក​មិន​គួរ​ប្រើ​ឡើយ ។

2.​អ្នក​ក៏​មិន​គួរ​ប្រើ​ទឹក​សុទ្ធ​ដើម្បី​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ដែរ ព្រោះ​នៅ​ក្នុង​ទឹក​សុទ្ធ មាន​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ក្រលៀន​របស់​កូន​អ្នក ។

3.​ទឹក​ដែល​អ្នក​ដាំ​ច្រើន​ដង ក៏​មិន​គួរ​យក​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​បៅ​ដែរ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​កូន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​បាន​គ្រប់ពេល ប្រសិន​ជា​​អ្នក​មិន​ប្រយ័ត្ន ។

4.​ទឹក​ដែល​ឆ្លងកាត់​ម៉ាស៊ីន​ច្រោះ​ទឹក​ក៏​អ្នក​មិន​គួរ​ប្រើ​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​ដែរ ព្រោះ​ម៉ាស៊ីន​ច្រោះ​នោះ​បើ​អ្នក​មិន​ផ្លាស់​ប្តូរ​ទាន់​ពេលវេលា វា​នឹង​អាច​ផ្ទុកមេរោគ​ជា​ច្រើន​ក្នុង​នោះ​។

ដូចនេះ អ្នក​គួរតែ​ប្រើ​ទឹក​ដែល​ដាំ​ពុះ​ធម្មតា​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​បៅ​បាន នោះ​វា​នឹង​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​នោះ​ទេ (​ស្រង់​ពី​គេហទំព័រ​សុខ​ភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ