ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ​ផង ពេល​បើកភ្លើង​មើល…ក្នុង​ថ្លុក​ឈាម​​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​កាប់​ជិត​ដាច់​ក​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់ សង្ស័យ​ជា​ករណី​កាប់​ប្លន់​យក​ម៉ូតូ​តែ​មិន​បាន​សម្រេច ដោយសារ​ម៉ូតូ​អស់​សាំង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវ​៣៦៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​កាប់​ជិត​ដាច់​ក​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់ សង្ស័យ​ជា​ករណី​កាប់​ប្លន់​យក​ម៉ូតូ​តែ​មិន​បាន​សម្រេច ដោយសារ​ម៉ូតូ​អស់​សាំង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវ​៣៦៩ ជិត​ហាង​លក់​កាហ្វេ បាយ មីឆា ក្នុងភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។

ជន​រង​គ្រោះ​ដែលស្លាប់​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ភេទ​ប្រុស អាយុប្រមាណ​២៥​ឆ្នាំ ចំណែក​ម៉ូតូ​មួយ​គ្រឿងរបស់​ជនរងគ្រោះ​ ម៉ាក​ MSX ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ​ ១GJ-៨២១៨​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​បណ្តើរ​ម៉ូតូ​ទំនងជា​អស់​សាំង ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម មិនដឹង​ថា​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ បាន​ធ្វើ​សកម្មភាព​លប​កាប់​ជន​រង​គ្រោះ​មួយ​ដាវ​ពីក្រោយ​ចំ​កញ្ចឹងក​ដាច់​រយះ​ពាក់កណ្តាល បណ្តាល​ឲ្យ​ជន​រង​គ្រោះ និង​ម៉ូតូ​ដួល​នៅ​កណ្តាលផ្លូវ ហើយ​ជន​រង​គ្រោះ​រត់​បាន​ប្រមាណ​២០​ម៉ែត្រ​ទៅ​ដល់​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​កើតហេតុ​បាន​ស្រែក​ឲ្យ​ជួយ​ផង ហើយ​បាន​ប្រកាច់​ក្នុង​ថ្លុក
ឈាម​សន្លប់​ស្តូកស្តឹង ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​បើកភ្លើង​ឃើញ​បាន​ផ្អើល​រត់​ចេញ​មក​ក្រៅ ទើប​ក្រុម​ជនសង្ស័យ​នាំ​គ្នា​រត់​បាត់​ស្រមោល ។

បន្ទាប់​ពី​កើតហេតុ ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​គ្លី​នី​ក​ឯកជន​មក​ដឹក​យក​ទៅ​ព្យាបាល​ដែរ តែ​ជន​រង​គ្រោះ​របួសធ្ងន់​ពេក​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។

តាម​ការ​អះអាង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​សង្ស័យ​ថា​ជា​ករណី​កាប់​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច ព្រោះ​ម៉ូតូ​អស់​សាំង​ទើប​ជនសង្ស័យ​មិន​អាច​យក​ទៅ​បាន ។ ដោយឡែក​ជន​រង​គ្រោះ​មិនមែន​ជា​អ្នក​ភូមិ​នៅ​កន្លែង​កើតហេតុ​នោះ​ទេ ។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ព្រែក​ថ្មី រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ