ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ជួយ​សង្គ្រោះ​បឋមសម្រាប់​អាការ​រលាកភ្លើង

5 ឆ្នាំ មុន

សម្រាប់​ការ​រលាកភ្លើង​ខ្លាំង​កម្រិត​ទី​ពីរ និង​ទី​បី ៖ ១-​ចូរ​យក​ជន​រង​គ្រោះ​ចេញពី​កន្លែង​ដែល​រលាក ដោយ​ចាំ​ថា​មិន​ត្រូវ​ដាក់​អ្នក​សង្គ្រោះ​គេ​នោះ​​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​ដែរ​ឡើយ ។ ២-​ចូរ​កាត់​ខោអាវ​ដែល​រលាក​ចេញ​ឲ្យ​អស់​ពីលើ​រាង​កាយ​អ្នកជំងឺ ។ ៣-​ចូរ​ទូរស័ព្ទ​ហៅ​ឡានពេទ្យ ។…

សម្រាប់​ការ​រលាកភ្លើង​ខ្លាំង​កម្រិត​ទី​ពីរ និង​ទី​បី ៖

១-​ចូរ​យក​ជន​រង​គ្រោះ​ចេញពី​កន្លែង​ដែល​រលាក ដោយ​ចាំ​ថា​មិន​ត្រូវ​ដាក់​អ្នក​សង្គ្រោះ​គេ​នោះ​​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​ដែរ​ឡើយ ។

២-​ចូរ​កាត់​ខោអាវ​ដែល​រលាក​ចេញ​ឲ្យ​អស់​ពីលើ​រាង​កាយ​អ្នកជំងឺ ។

៣-​ចូរ​ទូរស័ព្ទ​ហៅ​ឡានពេទ្យ ។

៤-​នៅ​ពេល​ជន​រង​គ្រោះ​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព​ហើយ ចូរ​ធ្វើ​ឲ្យ​គេ​កក់ក្តៅ និង​នៅ​ឲ្យ​​ស្ងៀម ។ ចូរ​ព្យាយាម​គ្រប​តំបន់​ដែល​រលាក​លើ​ស្បែក​ជាមួយនឹង​ក្រណាត់​ដែល​ស្អាត​តាមតែ​អាច​ធ្វើ​ទៅ​បាន ។ មិន​ត្រូវ​ប្រើ​ទឹក​ក​គ្រប​ពីលើ​ជន​រង​គ្រោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​រាង​កាយ​ចុះ​ទាប និង​ត្រជាក់​ខ្លួន​ខ្លាំង​បាន ។

៥-​ការ​រលាក​នៅ​លើ​មុខ ប្រអប់ដៃ និង​ប្រអប់ជើង​គួរតែ​ពិចារណា​ថា ជា​ការ​មាន​របួស​ដែល​ត្រូវការ​ព្យាបាល​ដែរ ។

ការ​រលាក​តិចតួច ក្នុង​កម្រិត​ទី​មួយ ឬ​ទី​ពីរ ដែល​ស្ថិត​នៅ​តំបន់ តូច​ៗ​នៃ​រាង​កាយ៖

១-​ចូរ​លាង​សម្អាត​របួស​ជាមួយនឹង​ទឹក​ក្តៅ ឧណ្ហ​ៗ ។

២-​រាល់​ចិញ្ចៀន ខ្សែក្រវាត់ និង​របស់របរ​ជាប់​ខ្លួន​គួរតែ​ដោះ​ចេញ​ឲ្យ​អស់​ព្រោះ​កន្លែង​ដែល​ពាក់​នេះ​អាច​នឹង​ហើម ហើយ​ក៏​ត្រូវការ​កាត់​ស្បែក​បន្ថែម​ទៀត​ដែរ​បើសិនជា​នៅ​បន្ត​ពាក់​ទៀត ។

៣-​របួស​ដែល​រលាក​អាច​នឹង​ត្រូវ​រុំ​ជាមួយនឹង​ថ្នាំ​ផ្សះ​ប្រភេទ​លាប ។

៤-​បើសិនជា​ខ្លាច​ការ​រលាក​នេះ​ស៊ី​ជ្រៅ​ទៅ​ខាងក្នុង ហើយ​ប្រហែលជា​វា​គឺ​កម្រិត​ទី​ពីរ ឬ​ទី​បី ចូរ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ និង​វាយតម្លៃ​ភ្លាម ។

៥​ការ​ចាក់​វ៉ាក់សាំង​តេតាណូស​គួរតែ​ត្រូវធ្វើ ឬ​ចាក់​ម្តងទៀត​បើសិនជា​ចាំបាច់ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ