ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅក្រហាយរឿងស្ទះ​គ្រប់​គ្នា… អត់គិតដោះស្រាយ គិតតែពី​ថតវីដេអូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ខណៈ​បើកបរ​នៅ​ផ្លូវ​ចង្អៀត​បាន​ជ្រុល​ទៅ​កៀរ​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​ ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច ប៉ុន្តែ​ភាគី​ទាំង​សងខាង​មិន​ព្រម​សម្រួល​គ្នា​ទេ គឺ​គិតតែ​ពី​ថត​វី​ដេ​អូ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​អស់​​រាប់​ម៉ោង ។ ករណី​នេះ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ខណៈ​បើកបរ​នៅ​ផ្លូវ​ចង្អៀត​បាន​ជ្រុល​ទៅ​កៀរ​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​ ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច ប៉ុន្តែ​ភាគី​ទាំង​សងខាង​មិន​ព្រម​សម្រួល​គ្នា​ទេ គឺ​គិតតែ​ពី​ថត​វី​ដេ​អូ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​អស់​​រាប់​ម៉ោង ។

ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៦​ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ​កក្កដា ស្ថិតនៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា រថយន្ត​កាម​រី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២M-៨១៨៥ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​​រ៉េ​ត​ពី​ខាង​លិចទៅ​ខាងកើត និង​រួម​ដំណើរ​ដោយ​នារី​វ័យក្មេង​៣​នាក់ ។

ខណៈ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-​៣០០៥ ធ្វើ​ដំណើរ​ស្របគ្នា ហើយដោយ​ផ្លូវ​ចង្អៀត​ផង​នោះ ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត​កាម​រី​ឆ្លាម​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ក្រពឹត​គូទ​ក្រោយ​ចំហៀង​ខាងឆ្វេង​បន្តិច តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

ដោយឡែក ​រថយន្ត​បែន​ដឹក​ដី​អត់​មាន​ខូចខាត​ឡើយ ហើយ​បាន​ប្រកែក​ថា​ រថយន្ត​កាម​រី​ឆ្លាម ជា​អ្នក​បើក​មក​កៀរ​រថយន្ត​បែន​ដឹក​ដី​របស់​ខ្លួន​ទៅ​វិញ​ទេ ។ បន្ទាប់​ពី​កើតហេតុ ភាគី​ទាំង​សងខាង​មិន​ព្រម​សម្រួល​គ្នា​ឡើយ គឺ​បុរស​ជា​អ្នក​បើករថយន្ត​កាម​រី​ឆ្លាម គិតតែ​យក​ទូរស័ព្ទ​ទៅ​ថត​វី​ដេ​អូ​ដូច​អ្នក​យក​ព័ត៌មាន​ដែរ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង ។

បន្តិច​ក្រោយមក ទើប​មាន​តំណាង​ភាគី​ទាំង​សងខាង មក​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​បែន​ដឹក​ដី​ជួយ​ចេញ​ការ​ជួសជុល​ឱ្យ​ខាង​រថយន្ត​កាម​រី​ឆ្លាម​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ