ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ​នៅ​ផ្លូវជាតិ​លេខ​៤​ទឹក​នៅ …(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ឆ្លងកាត់​ស្រុក​កំពង់​សិលា​ត្រូវ​បាន​ផ្អាក​ទាំងស្រុង​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា​២០១៨​នេះ បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​ជន់​ហូរ​លិច​លើ​ស្ពាន​ចំណុច​អូរ​គគី ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ស្រុក​កំពង់​សិលា​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ឆ្លងកាត់​ស្រុក​កំពង់​សិលា​ត្រូវ​បាន​ផ្អាក​ទាំងស្រុង​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា​២០១៨​នេះ បន្ទាប់​ពី​ជំនន់​ទឹកភ្លៀង​បាន​ជន់​ហូរ​លិច​លើ​ស្ពាន​ចំណុច​អូរ​គគី ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ស្រុក​កំពង់​សិលា​ខេត្ត​ព្រះ​សីហ​នុ គីឡូម៉ែត្រ​លេខ​១០៦-១០៧ កាលពី​វេលា​ម៉ោង​ជិត​៦​ព្រឹក​នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ដោយសារ​អាកាសធាតុ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​មិន​ឈប់​ឈរ ទីតាំង​ចាស់​ដែល​ទើប​ស្រក​បាន​ប្រមាណ​១​ថ្ងៃ គឺ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ ឃុំ​អូ​បាក់រទេះ ទឹក​ត្រូវ​បាន​សម្រុក​ឡើង​ខ្លាំង ហូរ​កាត់​លើ​ផ្លូវជាតិ​សារ​ជា​ថ្មី រហូត​សមត្ថកិច្ច​ផ្អាក​មិន​ឲ្យ​រថយន្ត​ឆ្លងកាត់​ឡើយ ហើយ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​នេះ គឺជា​ចំណុច​លិច​ជា​រៀង​រាល់​ឆ្នាំ ដែល​ទទួល​ទឹក​ហូរ​ចុះ​មក​ពី​តំបន់​ភ្នំ​មក ។

ប្រភព​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​ទឹកបាន​លិច​លើ​ផ្លូវ​ជា​បន្ទាប់​រថយន្ត​ដែល​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ ឬ​ទៅ​តំបន់​ផ្សេង​ៗ​ដែល​ត្រូវ​ឆ្លងកាត់​ស្រុក​កំពង់​សិលា​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ព្រៃ​នប់ ឃាត់​ទាំង​រថយន្ត​តូច​ធំ​ត្រឹម​រង្វង់​មូល​វាល​រេញ ដោយ​ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ តាម​ខេត្តកំពត​វិញ ។

គិត​ត្រឹម​ម៉ោង​ជិត​១០​ព្រឹក ទឹក​ដែល​ហូរ​កាត់​លើ​ចំណុច​ស្ពាន​អូរ​គគី ព្រំប្រទល់​ខេត្តកំពង់ស្ពឺ រាង​ស្រក​តិច​វិញ តែ​ទឹកបាន​មក​ឡើង​គំហុក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​វិញ យ៉ាងណា​ចរាចរណ៍​នៅ​តែ​បន្ត​ផ្អាក​ពី​សំណាក់​សមត្ថកិច្ច ហើយ​រថយន្ត​មួយ​ចំនួន​ធំ​ដែល​បាន​កកស្ទះ​នៅ​ចំណុច​ទឹក​លិច​ត្រូវ​បាន​បក​ក្រោយ ដោយ​ធ្វើ​ចរាចរណ៍​តាម​ផ្លូ​ង​វ​ជាតិ​លេខ​៣ ឆ្លងកាត់​ខេត្តកំពត​វិញ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​គ្រប់គ្រង​សភាពការណ៍​នៅ​ទីនោះ​យ៉ាង​យកចិត្តទុកដាក់ ស្រប​ពេល​ដែល​ទឹក​នៅ​ស្ទឹង​សំរោង​កំពុង​គំហុក​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ