ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដោយសារ​នាង​​សុំ​ខាង​ប្រុស​​ទុក​​​​កូន… អត់ចង់រំលូត​ចោលដូចមុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់ជិះ​រថយន្ត​ចេញ​មក​ពី​កោះ​ពេជ្រ​វិញ​​ជាមួយ​សង្សារ​ លុះ​មក​ដល់​ក្រោយ​វិទ្យាល័យ​ព្រះ​យុគន្ធរ ស្រាប់តែ​ឈ្លោះប្រកែក​គ្នា​ស្រែក​ឡូឡា​ពេញ​ផ្លូវ ហើយ​ប្រុស​បាន​ហៅ​ប្អូនស្រី​បង្កើត​មក​វាយ​សង្សារ​ខ្លួនឯង​ថែម​ទៀត ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់ជិះ​រថយន្ត​ចេញ​មក​ពី​កោះ​ពេជ្រ​វិញ​​ជាមួយ​សង្សារ​ លុះ​មក​ដល់​ក្រោយ​វិទ្យាល័យ​ព្រះ​យុគន្ធរ ស្រាប់តែ​ឈ្លោះប្រកែក​គ្នា​ស្រែក​ឡូឡា​ពេញ​ផ្លូវ ហើយ​ប្រុស​បាន​ហៅ​ប្អូនស្រី​បង្កើត​មក​វាយ​សង្សារ​ខ្លួនឯង​ថែម​ទៀត ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា តាម​ផ្លូវ​លេខ​២៨៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​នារី​ជា​សង្សារ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា រូប​នាង​និង​សង្សារ​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយ​មិន​ទាន់​រៀប​ការ​ទេ និង​ធ្លាប់​មានកូន​ជាមួយ​គ្នា​២​នាក់​មក​ហើយ​ ទាំង​លើក​​នេះ ប៉ុន្តែ​លើក​ទី​១​បាន​រំលូត​ចោល និង​លើក​នេះ​ ទើប​ទម្ងន់​បាន​១​ខែ ។

មុន​ពេល​កើតហេតុ ពួក​គេ​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​.ស ពាក់ស្លាក​​លេខ​ភ្នំពេញ ២AD-​៤១២១ ចេញ​មក​ពី​កោះ​ពេជ្រ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ​នាង​បាន​សុំ​ខាង​ប្រុស​ទុក​​កូន ប៉ុន្តែ​ខាង​ប្រុស​និយាយ​ថា​ ចង់​ទុក​ក៏​ទុក​ទៅ ។ នាង​បាន​ចោទ​ថា ​ខាង​ប្រុស​ថា​មាន​ស្រី​ផ្សេង មិន​ចង់​ទទួលខុសត្រូវ​ទើប​នាង​ខឹង​ ក៏​ឱ្យ​​ឈប់​រថយន្ត​រួច​ចុះ​ស្រែក​ឡូឡា ផ្អើល​ដល់​អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល ។

ភ្លាម​ៗ​នោះ ខាង​ប្រុស​បាន​ទូរស័ព្ទ​ហៅ​ប្អូនស្រី​បង្កើត​របស់​ខ្លួន​មក​ដ​ល់ និង​ប្រវាយប្រតប់​គ្នា​ជាមួយ​នាង​ជា​សង្សារ និង​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍បឹង​កេងកង​ទី​២​មក​អន្តរាគមន៍​ឃាត់ខ្លួន និង​នាំយក​ទៅ​សាកសួរ ។
នារី​​ជា​សង្សារ​និយាយ​ទៀត​ថា នាង​ដឹង​ថាសង្សារ​មាន​ស្រី​ថ្មី​ទើប​ប្រើ​ពាក្យ​សម្តី​មិន​សមគួរ​ដាក់​រូប​នាង និង​គំរាម​ថា​ម្តាយ​ឪពុក​គេ​មិន​ឲ្យ​យក​នាង​ទេ ។ ឯ​ម្តាយ​នាង​មិន​បានដឹង​ថា នាង​រស់នៅ​ជាមួយ​សង្សារ​ទេ ដឹង​ត្រឹមតែ​ថា​នាង​មក​រៀន​ពេទ្យ​ប៉ុណ្ណោះ ។

នេះ​ជា​ល្បែង​ស្នេហ៍ ទុំ​មុន​ស្រគាល ដែល​យុវជន​គប្បី​ចៀសវាង​ជា​ការ​ល្អ គួរ​ស្រវា​រក​ការងារ​ឱ្យ​បាន​ មុន​ពេល​រក​គូស្រករ​ប្រចាំជីវិត ។ រឿង​រា​៉​វ​ប្រេះឆា​បេះដូង​នេះ ក្រោយ​ពេល​កើតហេតុ​ នាង​ជា​សង្សារ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​បឹង​កេងកង​ទី​២ ដើម្បី​ឲ្យ​សមត្ថកិច្ចចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ