ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ចិត្ត! ដើររកត្រីបែរ​ជា​ឃើញ​មនុស្ស​ក្នុង​កំប្លោក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្រើប្រាស់​ឧបករណ៍​សំរាប់​ឆក់​ត្រី​ខុស​បច្ចេកទេស បណ្តាល​អោយ​ឆក់​ខ្លួនឯង​ស្លាប់​នៅ​ក្នុង​ទឹក​បឹង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​ល្ងាច​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ទឹក​បឹង​មួយ​កន្លែង​ក្រោយ​វត្ត​ឫស្សី​សាញ់ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្រើប្រាស់​ឧបករណ៍​សំរាប់​ឆក់​ត្រី​ខុស​បច្ចេកទេស បណ្តាល​អោយ​ឆក់​ខ្លួនឯង​ស្លាប់​នៅ​ក្នុង​ទឹក​បឹង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​ល្ងាច​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ទឹក​បឹង​មួយ​កន្លែង​ក្រោយ​វត្ត​ឫស្សី​សាញ់ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សុខ ដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាង​ប៉ះ​កង់​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ មានស្រុក​កំណើត ស្រុក​ល្វាឯម ខេត្តកណ្ដាល មាន​ប្រពន្ធ​ឈ្មោះ អ៊ួ សុខ​នៅ អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ និង​មានកូន​ស្រី​ម្នាក់ អាយុ​៣​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​នឹង​មានការ​ភ្ញាក់ផ្អើល​ថា​មាន​មនុស្ស​ឆក់​ស្លាប់ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ចុះ​ទៅ​ដើរ​​រក​ត្រី​នៅ​ក្នុង​បឹង​ខាង​លើក៍​ប្រទះ​ឃើញ​បុរស​ម្នាក់​បាន​ស្លាប់​លិច​ជាមួយនឹង​កំប្លោក និង​លើកដៃ​ម្ខាង​ឡើង​លើ ព្រមទាំង​មាន​ឧបករណ៍​សំរាប់​ឆក់​ត្រី​នៅ​ក្បែរ​ខ្លួន​ផង ។

តាម​ប្រភពព័ត៌​មាន​បានបន្តទៀត​ថា ដោយ​ប្រទះ​ឃើញ​បែប​នេះ​ ពលរដ្ឋ​​​ម្នាក់​​នោះ​បានរ​ត់ទៅ​ប្រាប់​គេឯង​ថា​មាន​មនុស្ស​ឆក់​ស្លាប់​នៅ​ក្នុង​បឹង បន្ទាប់​ពី​ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​ឡើង​បាន​១៥​នាទី ដំណឹង​នេះ​បានឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​នាំ​គ្នា​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​បាន​ជិះទូក​បន្ត​ទៅ​ពិនិត្យ​មើល​សព លុះ​ពេល​ទៅ​ដល់ក៏ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​បឹង ដោយ​មានការ​ឧបករណ៍​សំរាប់​ឆក់​ត្រី​នៅ​ក្បែរ​ជន​រង​គ្រោះ​ផង​ដែរ ទើប​ពួក​គាត់​បាន​ផ្តល់​ដំណឹង​នេះ​បន្ត​​​​មក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​ខាង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ខណ្ឌដង្កោ និង​ជំនាញ​កោសល្យវិ​ច្ច័​យ​ក្រុងភ្នំពេញ ចុះ​ទៅ​ពិនិត្យ​សព​តែ​ម្តង ។

បើ​តាម​សម្តី​សាច់ញាតិ​ជន​រង​គ្រោះ​វិញ​បានអោយ​ដឹង​ថា ពី​មុន​ជន​រង​គ្រោះ​ទៅ​រក​ត្រី គ្រាន់តែ​ដាក់​មង​ធម្មតា​នោះ​ទេ ហើយ​ឧបករណ៍​សំរាប់​ឆក់​ត្រី​នេះ គឺ​ជន​រង​គ្រោះ​ទិញ​ទើបបាន​តែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​គាត់​ដើរ​រក​ត្រី​បែប​នេះ​មិនមែន​យក​ទៅ​លក់​នោះ គឺ​សំរាប់​ហូប​នៅ​គ្រួសារ​តែ​ប៉ុណ្ណោះ តែ​អកុសល​អ្វី​ក៍​ជួប​ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​បែប​នេះ​។

នៅ​ក្នុង​ករណី​នេះ​ដែរ ក្រុម​គ្រួសារ​ជនរងគ្រោះ​មិន​ចង់​ប្តឹងផ្តល់ ឬ​ស៊ើបអង្កេត​អ្វី​នោះ​ទេ គឺ​ចង់​យក​សព​ជន​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​ភ្លាម​ៗ តែ​សមត្ថកិច្ច​ជំនាញ​ក្រុង​សុំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សិន ព្រោះ​សព​ជន​រង​គ្រោះ​មាន​ស្នាម​រយះ​ក្បាល​ហូរ​ឈាម ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​សុំ​ពិនិត្យ​អោយ​បាន​ត្រឹមត្រូវ ថា​ករណី​ជន​រង​គ្រោះ​ស្លាប់​នេះ​បណ្តាល​មក​ពី​ឆក់​ឧបករណ៍​សំរាប់​ឆក់​ត្រី ឬ មួយ​ជា​ករណី​ឃាតកម្ម​អោយ​បាន​ច្បាស់លាស់ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ពិនិត្យ​សព​រួចរាល់​ហើយ​រក​ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឧបករណ៍​ឆក់​ត្រី​ឆក់​ស្លាប់​ពិតប្រាកដ​មែន ទើប​ប្រគល់​សព​ជន​រង​គ្រោះ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ