ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពតឯណោះវិញ ភ្លៀងពីយប់ទល់ព្រឹក មិនទាន់រាំង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា គិត​ត្រឹមវេលា​​ម៉ោង​១២​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ កក្កដា នេះ ភ្លៀង​បាន​ធ្លាក់​មក​រហូត​មក​ទល់​ម៉ោង​៧​ព្រឹក​​ថ្ងៃ​ដដែល គឺមិនទាន់រាំង​នៅឡើយ ដោយ​បន្ត​ធ្លាក់មក​កាន់តែ​​​ខ្លាំង ហើយ​មាន​លាយឡំទៅដោយ​​ខ្យល់​មូសុង…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា គិត​ត្រឹមវេលា​​ម៉ោង​១២​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ កក្កដា នេះ ភ្លៀង​បាន​ធ្លាក់​មក​រហូត​មក​ទល់​ម៉ោង​៧​ព្រឹក​​ថ្ងៃ​ដដែល គឺមិនទាន់រាំង​នៅឡើយ ដោយ​បន្ត​ធ្លាក់មក​កាន់តែ​​​ខ្លាំង ហើយ​មាន​លាយឡំទៅដោយ​​ខ្យល់​មូសុង ពី​ទិសនិរតី​បក់​បោក​​​ខ្លាំង​ទៀត​ផង ។

សេចក្តីរាយការណ៍​បន្ត​ថា ប៉ុន្តែ​ទោះជា​យ៉ាងណា គឺ​មិនទាន់​​​មាន​​របាយការណ៍​ណា​ បាន​​បង្ក​​ការ​ប៉ះពាល់​នៅ​ឡើយ​ទេ ។ ពេល​នេះ អាជ្ញាធរ​និង​​មន្ទីរ​ជំនាញ​ធនធានទឹក និង​ឧតុនិយម​ក្នុង​ខេត្ត កំពុង​​មានការ​ប្រុង​ប្រយ័ត្ន និង​តាម​ដាន​អាកាសធាតុ​ជាប់​រហូត ។

ដូច្នេះ សូម​បងប្អូន ត្រូវ​តែចូលរួម​​​ប្រុង​ប្រយ័ត្ន ដើម្បីសុវត្ថិភាព​​​​ទាំងអស់​គ្នា ។

អត្ថបទសរសេរ ដោយ