ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ!ព្រឹកនេះនៅព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​និង​៣០​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០១៨​នេះ មានទឹកជំនន់យ៉ាងខ្លាំង នៅ​ចំណុច​ស្ពាន​អូរ​គគីរ ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​និង​៣០​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០១៨​នេះ មានទឹកជំនន់យ៉ាងខ្លាំង នៅ​ចំណុច​ស្ពាន​អូរ​គគីរ ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ ចុះ​ពី​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល ស្ថិត​នៅ​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូ​បាក់រទេះ ។

សេចក្តីរាយការណ៍បន្តថា ដោយមាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែ​ត​១០៦,១០៧ ហើយ​ពេល​នេះ​ទឹកបាន​ហូរ​កាត់​ពីលើ​ស្ពាន​កម្ពស់​ជិត​មួយ​ម៉ែត្រ ។ មក​ដល់​ម៉ោង​ជិត​៨​ព្រឹក​នេះ​ចរាចរណ៍​សមត្ថកិច្ច​បាន​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ពេល​ទឹក​ស្រក​ទើប​បើក​ដំណើរការ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ