រាជធានីភ្នំពេញ ៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៥ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងដល់លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានស្នើសុំឲ្យ(គជប) ធ្វើសោធនកម្មច្បាប់បោះឆ្នោត ចំណុច៨.១១.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ (គជប)មិនអាចធ្វើតាមការស្នើសុំបានឡើយ។ យោងតាមលិខិតរបស់លោក ទេព នីថា បានលើកឡើងថា (គជប) បានទទួលលិខិតរបស់លោកប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្នើសុំឲ្យ(គជប) ធ្វើវិសោធនកម្មចំណុច៩.១១.១នេះ។
ក្រោយពីពិនិត្យរួចលើទិដ្ឋភាពច្បាប់ និងបច្ចេកទេស(គជប) មិនអាចធ្វើតាមការស្នើសុំបានទេ។ ការសម្រេចរបស់(គជប) ដោយផ្នែកលើមូលដ្ឋានច្បាប់ និងបទពិសោធន៍។ ទី១.ការតម្រូវឲ្យអ្នកនោះឆ្នោតគូសសញ្ញាធិក(√) តែមួយដើម្បីគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោតគឺមិនឆ្លុះបញ្ចាំងពីបទប្បញ្ញត្តក្នុងកថាខណ្ឌទី២នៃមាត្រា១០៥ និងមាត្រា១២០ ដែលមានកំណត់លើរបៀបគូសលើសន្លឹកឆ្នោត ដែលចាត់ទុកជាបានការ តាមរយៈការគូសសញ្ញា។ តាមបទប្បញ្ញត្តនេះគ្មានចែងតម្រូវឲ្យអ្នកបោះឆ្នោតត្រូវតែគូសសញ្ញាធិក(√) តែមួយគត់ឡើយ មានន័យថា ឲ្យអ្នកបោះឆ្នោតគូសសញ្ញាទូទៅនៅលើសន្លឹកឆ្នោត លើកលែងតែគំនូស សញ្ញាណាដែលធ្វើឲ្យគេសម្គាល់បាននូវអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
ទី២.ការទទួលយកជាបាននូវគំនូសសញ្ញានេះត្រូវបានអនុវត្តតាំងតែពីការបោះឆ្នោតសភាធម្មនុញ្ញឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់មកម្លេះ ហើយបទពិសោធន៍ដ៏ល្អ ហើយគំនូសសញ្ញាគាំទ្រនេះ ក៏ត្រូវបានអនុវត្តសម្រាប់ការបោះឆ្នោតក្រោយៗមកទៀតក្នុងគោលបំណងការពារសំឡេងគាំទ្ររបស់អ្នកបោះឆ្នោតក្នុងបរិបទប្រទេសកម្ពុជាយើង។ ទី៣.ម្យ៉ាងទៀតតាមការសិក្សាក្នុងប្រទេសជាច្រើន នៅលើពិភពលោកដូចជា ប្រទេសអង់គ្លេស គេមិនតម្រូវឲ្យអ្នកបោះឆ្នោតគូសសញ្ញាគាំទ្រ ជាក់ណាមួយនៅលើ សន្លឹកឆ្នោតនោះដែរ។ ទី៤.ស្ថិតក្នុងលក្ខខណ្ខដែល(គជប) បានកំណត់នេះគឺមិនធ្វើឲ្យប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោតដូចបានចែងក្នុងមាត្រា១០៦ នៃច្បាប់បទបញ្ជារៀបចំ និងនីតិវិធីសម្រាប់បោះឆ្នោតអាណត្តិទី៦ទេ។
ជនណាដែលព្យាយាមដោយទុច្ចរិតក្នុងគោលបំណងកត់សម្គាល់ដើម្បីឲ្យដឹងថា អ្នកបោះឆ្នោតណាម្នាក់ ឬច្រើននាក់បានបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយនឹងព្រមានពីប្រធានការិយាល័យរាប់សន្លឹកឆ្នោត។ ក្នុងករណីនៅតែធ្វើសកម្មភាពដដែលឡើងវិញជាលើកទី២នឹងត្រូវចាត់ទុកថា ជាការរំលោភលើគោលការណ៍សម្ងាត់នៃការបោះឆ្នោត ហើយជនដែលពាក់ព័ន្ធត្រូវបណ្តេញពីការិយាល័យរាប់សន្លឹកឆ្នោត និងត្រូវទទួលទោសស្របតាមច្បាប់ស្តីពីការបោះឆ្នោត៕
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃទី២៣ កុម្ភៈ បានដឹកនាំមន្ត្រីជំនាញទៅចូលរួមសហការជាមួយលោកឧត្តមសេនីឯក ស ថេត អគ្គស្នងការរង...
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...