ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ក្រុម​ចោរឆក់​កាបូប​យក​ទៅ​បាត់ នៅ​តាម​ផ្លូវ​២០០៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ហាង មី​ហិ​រ នៅ​តាម​ផ្លូវ​២០០៤ ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ស្ត្រី​ម្ចាស់​កាបូប​ពុំ​បាន​ប្រាប់​ពី អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​០៣ ខណ្ឌ​ពោធិ​សែន​ជ័យ បាន ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1H-7735 មួយ​គ្រឿង​។ ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​។ បន្ទាប់​ពី​ឆក់​បាន​សម្រេច​ជិះ​គេចខ្លួន​បាត់​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រូប​នោះ​បាន​ជិះ​ម៉ូតូ​មូ​យ​គ្រឿង​ពី​កើត​ទៅ​លិច​ដោយ​ស្ពាយ​កូន​កាបូប​តូច​នៅ​ពីមុខ ហើយ​ត្រូវ​ជន​២​នាក់​ជិះ​ស្របគ្នា​មក​អែប​ឆក់យ​កបាន​ហើយ​គេចខ្លួន​បាត់​។ បន្ទាប់​មក​ត្រូវ​ចោរឆក់​ម្ចាស់ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​។ នៅ​ក្នុង​កាបូប​រួម មាន​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​មួយ​គ្រឿង​, កាត​ការងារ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គំរូ​ថ្មី​មួយ​សន្លឹក និង​ឯកសារ​មួយ​ចំនួន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ