ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​ប្រកួត​ផ្តាច់​​ព្រ័ត្រ Word Cup នៅ​រុ​ស្ស៊ី ស្រា​បៀរ Budweiser ហ៊ាន​ធ្វើ​ដល់​ម្លឹ​ង​!

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ នៅ​រាត្រី​ថ្ងៃ​ទី​១៥ ខែកក្កដា ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាល់ទាត់ FIFA World Cup នៅ​ប្រទេស​រុ​ស្ស៊ី ហេតុ​ដូច្នេះ​ហើយ…

​រាជធានី​ភ្នំពេញ ៖ នៅ​រាត្រី​ថ្ងៃ​ទី​១៥ ខែកក្កដា ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាល់ទាត់ FIFA World Cup នៅ​ប្រទេស​រុ​ស្ស៊ី ហេតុ​ដូច្នេះ​ហើយ ស្រា​បៀរ Budweiser ដែល​មាន​ប្រភព​ពី​សហរដ្ឋអាមេរិក បាន​ផ្ដល់​ឱកាស​ជា​ពិសេស​ដល់​អ្នក​គាំទ្រ​​កីឡាបាល់ទាត់ ចូលរួម​ទស្សនា​ដោយ​សេរី នៅ​ក្នុង​ក្លឹ​ប​សោ​ន (Sound) និង​ដើម្បី​ផ្ដល់​ជូន​ទស្សនិកជន​សាកល្បង​រសជាតិ​ដ៏​ឆ្ងាញ់​របស់​ស្រា​បៀរ​ដ៏​ល្បី​នេះ​ផង​ដែរ ។​

លោក ជឹ​ង ម៉េ​ង​គ្រុយ ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន​អែ​ត​វូ​ត​ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ និង​ចែកចាយ​ស្រា​បៀរ Budweiser នៅ​កម្ពុជា ដោយសារ​តែ​រាត្រី​ថ្ងៃ​ទី​១៥ កក្កដា ២០១៨​​នេះ គឺជា​ថ្ងៃ​ចុង​ក្រោយ​ និង​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​សម្រាប់​ព្រឹត្តិការណ៍​​ប្រកួត​បាល់ទាត់ FIFA World Cup ឆ្នាំ​២០១៨ ដូចនេះ​ហើយ ស្រា​បៀរ Budweiser ក៏​បាន​ផ្ដល់​ឱកាស​ដល់​​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់ នូវ​ការ​ទស្សនា​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ប្រកួត​ផ្ដាច់​ព្រ័ត្រ ដោយ​សហការ​ជាមួយ​ក្លឹ​ប​សោ​ន ។​

​លោក​បន្ត​ថា ស្រា​បៀរ Budweiser ត្រូវ​បាន​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​ក៏​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ជា​ច្រើន​ផង​ដែរ ក្នុង​នោះ ការ​លក់​ស្រា​បៀរ Budweiser តែងតែមាន​កំណើន​ជា​លំដាប់ ដោយសារ​តែ​វា​ជា​ស្រា​​បៀរ​ដែល​ទទួល​បាន​ភាព​ល្បីល្បាញ និង​ពេញ​និយម​នៅ​សហរដ្ឋអាមេរិក និង​នៅ​លើ​​ពិភពលោក ។

លោក​ប្រធាន​ទីផ្សារ​រូប​នេះ​បន្ត​ថា អាស្រ័យ​ដោយ​គុណភាព​ និង​កេរ្តិ៍ឈ្មោះ​របស់​ស្រា​បៀរ​​នេះ បានជា FIFA World Cup តែងតែ​ទទួលយក​ស្រា​បៀរ Budweiser ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ផ្លូវការ​រាល់​ការ​ប្រកួត ។ ហើយ​នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​បាល់ទាត់​លើក​ទី​៣៩​នេះ គឺ FIFA World Cup បាន​កំណត់​ថា Budweiser គឺជា Official beer of the 2018 FIFA World Cup Russia ហើយនឹង​ជា Official sponsor of the 2018 FIFA World Cup Russia ​ផង​ដែរ ។​

លោក​ឧកញ៉ា ដួង ឆាយ ម្ចាស់​ក្លិប Sound បាន​ឲ្យ​ដឹង​ថា ទស្សនិកជន មិន​ត្រឹមតែ​ទទួល​បាន​​នូវ​ការ​ទស្សនាការ​ផ្សាយ​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​បារាំង និង​ក្រុម​ក្រូ​​អាត​នោះ​ទេ ក្រុមហ៊ុន​អែ​ត​វូ​ត ​ក៏​បាន​អញ្ជើញ​កំពូល​តារាចម្រៀង​ថៃ​ដែល​កំពុង​មាន​ប្រជា​ប្រិយភាព កញ្ញា Grand Star ដើម្បី​មក​ច្រៀង​កំដ​ឆាក​ជូន​ទស្សនិកជន ដែល​បាន​មក​​ចូលរួម​ទស្សនា​បាល់ទាត់​ និង​ពិសារ​ស្រា​បៀរ Budweiser ផង​ដែរ ។

លោក​ឧកញ៉ា​ថា នៅ​រាត្រី​នេះ ​ក្រុមហ៊ុន​អែ​ត​វូ​ត និង​ក្លឹ​ប​សោ​ន​ក៏​មានកម្ម​វិធី​ពិសេស​សម្រាប់​អតិថិជន ជាវ​ស្រា​បៀរ Budweiser ១០ ដប នឹង​ទទួល​បាន​២​ដប ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ