ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ល៉ឹង​ផង​… ឈ្មួញ​​លែង​ខ្លាច​មេព្រៃ​ហើយ​!

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ កក្រើក​ហើយ​ជំនួញ​ឈើ​ប្រណីត មេព្រៃ​មួយ​រូប​ចាប់​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ឈើ​មួយ​គ្រឿង​ត្រូវ​បាន​ឈ្មួញ​ជា​ម្ចាស់​ឈើ​ហៅ​បក្សពួក​មក​តដៃ​បំណង​រំដោះ​ឡាន​ដឹក​ឈើ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ 78A…

ខេត្ត​រតនគីរី ៖ កក្រើក​ហើយ​ជំនួញ​ឈើ​ប្រណីត មេព្រៃ​មួយ​រូប​ចាប់​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ឈើ​មួយ​គ្រឿង​ត្រូវ​បាន​ឈ្មួញ​ជា​ម្ចាស់​ឈើ​ហៅ​បក្សពួក​មក​តដៃ​បំណង​រំដោះ​ឡាន​ដឹក​ឈើ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ 78A ត្រង់​ចំណុច​លើ​ទួល​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។

ក្នុង​ដំណើររឿង​ខាងលើ​ត្រូវ​បាន​លោក ទន់ វីរភាព ជា​នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ ជា​អ្នក​ចុះ​ចាប់​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​នេះ គាត់​មាន​គ្នា​២​នាក់ បាន​ឃាត់​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​មួយ​គ្រឿង​ដែល​មាន​ស្លាក​លេខ កំពង់ចាម 2A 5588 ពណ៌​ស ផ្ទុក​ឈើ​ប្រភេទ​ធ្នង់​ពេញ​មួយ​ឡាន​សាំ​យ៉ុ​ង បំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​។

លោក​បាន​បន្ត​ទៀត​ថា ពេល​ដែល​លោក​បាន​ឃាត់​រថយន្ត​ដឹកឈើ​នោះ ម្ចាស់​រថយន្ត​មិន​​ព្រម​ឈប់​ទេ ហើយ​បើក​បន្ត​ព្យាយាម​រត់គេច ដោយ​ឃើញ​សកម្មភាព​មេ​ឈ្មួញ​ធ្វើ​បែប​​នេះ​លោក​ក៏​បាន​យក​ដែក​ស្រួច​ចាក់​បំបែក​កង់​ឡាន​ដឹកឈើ រួច​ខាង​ក្រុម​ឈ្មួញ​មាន​គ្នា​ជា​ច្រើន​នាក់​បាន​ចាប់​តោង​ដៃ​មេព្រៃ​មិន​ឲ្យ​ចាក់​កង់​ឡាន និង​រុញ​ទ្រូង​មេព្រៃ​ឲ្យ​ផ្ងារ​ក្រោយ ព្រមទាំង​មាន​បក្សពួក​ខាង​ឈ្មួញ​ឈើ​ពីរ​បី​នាក់​ទៀត​មក​តោង​បំពង់​ទីប​គំរាម​វ៉ៃ​មេព្រៃ​ទៀត​ផង​។

ចំណែក​លោក​មេព្រៃ​បាន​ចាក់​កង់​ឡាន​បែក​ដូច​បំណង ពេល​នោះ​ក្រុម​ឈ្មួញ​បាន​ដូរ​កង់​ឡានរ​ត់ទៅ​មុខ​បន្ត​ទៀត រួច​មេព្រៃ​បាន​បើកឡាន​ម៉ាក​ឡិច​ស៊ី​ស​330 កាក់​ឡាន​ដឹកឈើ​បន្ត ខណៈនោះ​ក្រុម​ឈ្មួញ​យក​ឡាន​ស៊េរី​ទំនើប​២​គ្រឿង​ទៀត​មក​កៀរ​រថយន្ត​មេព្រៃ​ដូច​នៅ​ក្នុង​រឿងភាពយន្ត​ចឹ​ង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ក្នុង​ខណៈ​ដេញ​កៀរ​គ្នា​នោះ រថយន្ត​មេព្រៃ​បាន​ឆ្កូត​ថ្នាំ​ខាង​ឆ្វេង​យ៉ាងដំណំ ។

លោក ទន់ វីរភាព បាន​អះអាង​ថា អត់​មាន​របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​គ្រេច​.​កដៃ​ខាងស្តាំ ខណៈ​​ដេញ​កៀ​គ្នា​នោះ រីឯ​រថយន្ត​ដឹកឈើ​បាន​រត់គេច​បាន​ជាង​20​គីឡូម៉ែត្រ ហើយ​ត្រូវ​ចាប់​បាន​វេលា​ម៉ោង​៧​យប់​ក្នុង​ថ្ងៃ​ដដែល ត្រង់​ចំណុច​ភូមិបរ​កែវ​ចាស់ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ​។

បច្ចុប្បន្ន​វត្ថុ​តាង​ឈើ និង​រថយន្ត​បាន​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ