ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយ​ថ្ងៃ​ៗ​អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ខុសច្បាប់​មក​វិញ​ប្រមាណ​៥០​ទៅ​១០០​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ខុសច្បាប់​បញ្ជូន​មក​១​ថ្ងៃ ប្រមាណ​៥០​ទៅ​១០០​នាក់ ទោះជា​រាជរដ្ឋាភិបាល​ថៃ​រឹត​បណ្តឹង​ច្បាប់​ការងារ​ដែល​លើក​ឡើង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលា​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ខុសច្បាប់​បញ្ជូន​មក​១​ថ្ងៃ ប្រមាណ​៥០​ទៅ​១០០​នាក់ ទោះជា​រាជរដ្ឋាភិបាល​ថៃ​រឹត​បណ្តឹង​ច្បាប់​ការងារ​ដែល​លើក​ឡើង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលា​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ដោយ​មាន​លិខិត​ពី​ក្រសួងមហាផ្ទៃ​ជូនដំណឹង​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ គឺ​រដ្ឋាភិបាល​ថៃ​បាន​រឹត​បណ្តឹង​ច្បាប់​ការងារ​នៅ​ប្រទេស​ថៃ និង​ចាប់​ពលករ​ដែល​ធ្វើការ​គ្មាន​ច្បាប់ និង​ចាប់​បញ្ជូន​ជាក់ស្តែង​រយៈពេល​២​ទៅ​៣​ថ្ងៃ នេះ​ភាគី​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​១​ថ្ងៃ មាន​ប្រមាណ​៥០​ទៅ​១០០​នាក់​ដូច​ធម្មតា ។

លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ដូច​ធម្មតា គឺ​មន្ត្រី​ច្រក​ចេញចូល​តែ​មួយ​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​បាន​ទទួល​ធ្វើ​ប័ណ្ណ​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៧.៥០០​នាក់ និង​ផ្តល់​ជូន​បាន​ចំនួន​១៥.០០០​ប័ណ្ណ ។

ដោយ​យោង​តាម​របាយការណ៍​ប្រចាំខែ​មិថុនា ឆ្នាំ​២០១៨ ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​គ្រប់គ្រង​អន្តោប្រវេសន៍​ពលករ​ខ្មែរ​ដែល​ត្រូវ​ភាគី​ថៃ​ចាប់​ប​ញ្ចូ​ន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​១.៨៩៣​នាក់ ស្រី​៦១៧​នាក់ និង​កុមារ​១៧៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ