ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរទស្សន៍​បាយ័ន​ប្រកាស​​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​ប្រដាល់​ “Khmer Fighter”

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានីយ​ទូរទស្សន៍​បាយ័ន​ សហការ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ស្រា​បៀរ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២១​ មីនា​ នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ ភូគីត្រា​ បាន​រៀបចំ​ធ្វើ​សន្និ​សីទ​កាសែត​មួយ​ស្តី​ពី​ការ​បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​ប្រដាល់​ដ៏​អស្ចារ្យ​មួយ​ ដែល​មាន​ឈ្មោះ​ថា​ “Khmer Fighter” ។​

លោក​នាង​ ស៊ីវត្ថា​ អ្នក​គ្រប់​គ្រង​កម្មវិធី​ប្រកួត​កីឡា​ប្រដាល់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បាន​ឱ្យ​ដឹង​ថា​ ព្រឹត្តិ​ការណ៍​នេះ​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​ឡើង​រយៈ​ពេល​១​ខែ​ម្តង​នៅ​រៀង​រាល់​ចុង​សប្តាហ៍​ទី​៤​ ហើយ​លោក​និង​សហព័ន្ធ​បាន​សហការ​គ្នា​យ៉ាងជិត​ស្និទ្ធ​ដើម្បី​សម្រិត​សម្រាំង​រក​កីឡាករ​ល្អៗ​ដើម្បី​ត្រៀម​ទុក​ប្រកួត​ជា​មួយ​​កីឡា​ករ​បរទេស ។​ សម្រាប់​ការ​ប្រកួត​នៅ​លើក​ទី​១​នេះ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ពុធ​ ទី​២៧​ មីនា​ ដោយ​មាន​កីឡាករ​ជើង​ខ្លាំង​ឆ្លងដែន​មក​ពី​ប្រេស៊ីល​៣​រូប​​ត្រូវ​ប្រកួត​ជា​មួយ​កំពូល​ជើង​ខ្លាំង​កម្ពុជា​ ប៉ុន្តែ​នៅ​ខែ​ក្រោយ​ៗ​ទៀត​ គឺ​ធ្វើ​នៅ​រៀង​រាល់​ថ្ងៃ​សុក្រ​វិញ។​​​ កីឡាករ​កម្ពុជា​ទាំង​៣​រូប​ដែល​ត្រូវ​ជួប​ជា​មួយ​កីឡាករ​ប្រេស៊ីល​លើក​នេះ​ មាន​កីឡាករ​ ឯម វុត្ថា​ មក​ពី​ក្លិបគ្រុឌ​មាន​ជ័យ​ ប្រកួត​ជា​មួយ​កីឡា​ករ​ RENAN ក្នុង​ប្រភេទទម្ងន់​៦៣,៥​គីឡូ​ក្រាម​។​ កីឡាករ​ បឺត ខាំ​ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ ប្រកួត​ជាមួយ​កីឡាករ​ JACKSON ALVES SOUZA ក្នុង​ប្រភេទ​ទម្ងន់​៧២​គីឡូ​ក្រាម ​និង​កីឡាករ​ អ៊ុង វិរៈ​ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ ប្រកួត​ជា​មួយ​កីឡាករ​ LEO NADO ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូ​ក្រាម ។​

លោក​ឧត្តម​សេនីយ៍​ទោ​ តែម ម៉ឺន​ ប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើ​ដល់​កីឡាករ​ទាំង​អស់​ត្រូវ​ធ្វើ​យ៉ាង​ណា​ថែ​រក្សា​សេចក្តី​ថ្លៃ​ថ្នូរ​ មិន​ត្រូវ​ធ្វើ​អ្វី​ដែល​ប្រាស​ចាក​នឹង​សីលធម៌​ជា​អ្នក​កីឡា​ឡើយ​ ជា​ពិសេស​ត្រូវ​គោរព​វិន័យ​ឱ្យ​បាន​ល្អ​ ប្រកួត​ឱ្យ​អស់​ពី​សមត្ថ​ភាព​ ៕​