តាមកំណត់ត្រារបស់ហោរាសាស្ត្រចិនតៃប៉ិដែលល្បីឆុតមួយរយភាគរយបានអះអាងថា ការប្រើប្រាស់ពណ៌ទៅតាមការនិយមចូលចិត្តក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សបាន ថាតើមនុស្សនោះមានចរិតលក្ខណៈដូចម្តេច មានភ័ព្វព្រេងវាសនាយ៉ាងណា មានឫទ្ធិអំណាចកម្រិតណា…ហើយការប្រើពណ៌នោះត្រូវនឹងលេខហុងស៊ុយ និងលេខនាំសំណាងបែបណា ។
បើការទស្សន៍ទាយពីការប្រើប្រាស់ពណ៌នេះត្រូវនឹងចំណង់ចំណូលចិត្តរបស់លោកអ្នក សូមប្រញាប់ស៊ែរចេញតាមលេខហុងស៊ុយឱ្យបានលឿន ដើម្បីឱ្យលាភសំណាងរត់តាមអ្នកជានិច្ច។
ខាងក្រោមនេះជាអត្ថន័យនៃពណ៌ដែលលោកអ្នកនិយមចូលចិត្តប្រើប្រាស់ប្រចាំថ្ងៃៈ
១-ពណ៌ខៀវ ជាពណ៌សុវត្ថិភាព លេខហុងស៊ុយ៣៣៣ លេខនាំលាភសំណាង ១៨លោកអ្នកចូលចិត្តប្រើប្រាស់សម្លៀកបំពាក់ ឬវត្ថុដទៃពណ៌ខៀវបង្ហាញថា អ្នកនោះជាអ្នកមានសភាពលក្ខណៈសុភាពរាបសា មានអារម្មណ៍ស្ងប់ស្ងាត់ និងផ្ដោតអារម្មណ៍តែទៅលើការងារ និងអ្វីដែលមាននៅជុំវិញខ្លួន។ អ្នកនិយមចូលចិត្តពណ៌ខៀវជាអ្នកមានព្រេងវាសនាខ្ពស់ និងមានកល្យាណមិត្តច្រើន ដែលអាចឱ្យលោកអ្នកពឹងពាក់សម្រេចប្រយោជន៍បាន ។
២-ពណ៌លឿង លេខហុងស៊ុយ១៦៨ លេខនាំលាភសំណាង ៩លោកអ្នកមានចំណូលចិត្តប្រើប្រាស់សម្លៀកបំពាក់ ឬវត្ថុដទៃពណ៌លឿងបង្ហាញថា ជាមនុស្សមានទំនាក់ទំនងល្អ និងជាអ្នករស់នៅដោយសិរីសួស្តី មានសុភមង្គលមហាប្រសើរ និងជាអ្នកមានសុទិដិ្ឋនិយមខ្ពស់ក្នុងការសម្រេចកិច្ចការសំខាន់ៗ ហើយទទួលលទ្ធផលល្អ ។
៣-ពណ៌ទឹកក្រូច ជាពណ៌មួយ ដែលបង្ហាញថា លោកអ្នកជាមនុស្សដែលវាយតម្លៃស្រាលលើការងារ ព្រោះសមត្ថភាពពិតដែលខ្លួនមាន និងជាមនុស្សហាក់ដូចជាវាយឫកបន្តិច ទាំងនេះក៏ដោយសារខ្លួនយល់ថាធ្វើអញ្ចឹងត្រឹមត្រូវ តែជាមនុស្សដែលមានសន្តានចិត្តល្អអាចឲ្យអ្នកផងទាំងពួងពឹងពាក់បាន។ មនុស្សប្រភេទនេះច្រើនជាអ្នកមានសំណាងតាំងពីកំណើតមក។ លេខហុងស៊ុយ៩៩៩ លេខនាំលាភសំណាង ៨១
៤-ពណ៌ក្រហម លេខហុងស៊ុយ៧៧៧ លេខនាំលាភសំណាង ៥២ មានន័យថា ជាពណ៌ស្រស់ស្រាយ ច្រើនជាមនុស្សឡូយឆាយ។ អ្នកនិយមចូលចិត្តប្រើពណ៌ក្រហមអាចបង្ហាញបានថា ជាមនុស្សដែលមានទំនុកចិត្ដខ្ពស់ និងចង់បង្កភាពទាក់ទាញអារម្មណ៍មនុស្សនៅជុំវិញខ្លួន។ តាមក្បួនហោរអះអាងថា ពណ៌ក្រហមត្រូវបានចាត់ទុកថា ជាពណ៌ហុងស៊ុយ ដ៏គួរឲ្យទាក់ទាញជាងគេ ក្នុងចំណោមពណ៌ទាំងអស់ អ្នកដែលនិយមចូលចិត្តប្រើប្រាស់ពណ៌ប្រភេទនេះ ជាអ្នកដែលមានសំណាង និងរស់នៅដោយសុភមង្គល ។
៥-ពណ៌ស លោកអ្នកចូលចិត្តពណ៌សបង្ហាញពីភក្តីភាពបរិសុទ្ធរបស់ខ្លួន រស់នៅជាមួយនឹងភាពស្រស់ថ្លា។ លេខហុងស៊ុយ៥៥៥ លេខនាំលាភសំណាង ១៤ អ្នកចូលចិត្តប្រើពណ៌ស តាមជើងលេខបានបញ្ជាក់ថាជាមនុស្សមានបង្កប់លក្ខណៈពិសេសជាច្រើនបង្កលក្ខណៈងាយស្រួលនឹងការទំនាក់ទំនងជាមួយអ្នកធំៗ ដោយសារចរិយារបស់អ្នកល្អឥតខ្ចោះ។
៦-ពណ៌ខ្មៅ មិនថាលោកអ្នកជាមនុស្សប្រុសឬក៏ស្រី ដែលនិយមចូលចិត្តប្រើពណ៌ខ្មៅ បង្ហាញពីចិត្តទូលាយ មានអំណាចដ៏ខ្លាំងក្លា និងជាអ្នកមានព្រេងវាសនាជាអ្នកដឹកនាំ ចំណែកឯមនុស្សដែលស្ថិតនៅក្រោមការគ្រប់គ្រងច្រើនខ្លាចឥទ្ធិពលរបស់អ្នក។ លេខហុងស៊ុយ៥៤៩ លេខនាំលាភសំណាង ៣៦
៧-ពណ៌ស្វាយ លេខហុងស៊ុយ៧៩២ លេខនាំលាភសំណាង ២៧បង្ហាញថាជាមនុស្សដែលរស់នៅទាន់សម័យនិយម និងភាពរុងរឿងក្នុងជីវិតរបស់អ្នក។ អ្នកចូលចិត្តប្រើពណ៌នេះក៏បង្ហាញពីភាពប៉ិនប្រសប់ និងមានគំនិតច្នៃប្រឌិតអ្វីដែលថ្មីៗ។ មនុស្សប្រភេទនេះច្រើនរស់នៅប្រកបដោយសេចក្តីសុខ និងមានភ័ព្វសំណាងរស់នៅលើគំនរទ្រព្យសម្បត្តិត្រឹមវ័យកណ្តាល ។
ចែករំលែកព័តមាននេះ