ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងមែន… ​ស្រីស្អាតនិងប្រុសស្អាត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​ចម្រុះ កាលពី​វេលា​ម៉ោង​០១ និង​២០​នាទី​រសៀល​​ថ្ងៃ​ទី​១៣ កក្កដា បាន​សហការ​គ្នា​ចុះ​បង្ក្រាប​ករណី​ជួយ​ដូរ​មួយ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់ រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ដ៏​សន្ធឹកសន្ធាប់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​ចម្រុះ កាលពី​វេលា​ម៉ោង​០១ និង​២០​នាទី​រសៀល​​ថ្ងៃ​ទី​១៣ កក្កដា បាន​សហការ​គ្នា​ចុះ​បង្ក្រាប​ករណី​ជួយ​ដូរ​មួយ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់ រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ដ៏​សន្ធឹកសន្ធាប់ ស្ថិត​នៅ​ចំណុច​ក្នុងផ្ទះ​ជួល​លេខ​១៣​អា ផ្លូវ​៦១៤ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ផ​ន ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ សារធាតុ​ញៀន​ដែល​ចាប់​យក​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​1029.79​ក្រាម និង​ថ្នាំ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន (WY) 109.05g រួម និង​ជញ្ជីង​ថ្លឹង​២​គ្រឿង ។ លោក​ឡឹ​ក វណ្ណៈ បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត នៅ​ថ្ងៃ​ទី​១៥ កក្កដា ម៉ោង​០៥ និង​៣០​នាទី​ល្ងាច មានឈ្មោះ វិ​ន ច​ន្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ដក​យក​វត្ថុ​តាង ថ្នាំ​មេ​តំ​ហ្វេ​តា​មីន (ice) 999.66​ក្រាម ផង​ដែរ ។

សមត្ត​កិច្ច​បញ្ជាក់​ថា សរុប​លទ្ធផល​ជា​រួម ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្រុស​ម្នាក់ និង​ស្រី​តម្នាក់ ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន 2138.5​ក្រាម (​ស្មើ​ជាង​២​គីឡូក្រាម​) ក្នុង​នោះ ICE 2029.45g និង WY 109.05g ។

អត្ថបទសរសេរ ដោយ