ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ទាំងម្ចាស់ ទាំងផ្ទះឆេះ​សុសអស់ទៅហើយ​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អគ្គី​ភ័យ​បាន​ឆាប​ផ្ទះ​មួយ​ខ្នង​បណ្តាល​ឱ្យ​ឆេះ​ស្លាប់​ប្តី​ប្រពន្ធ​២​នាក់ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​មោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​តំបន់​អូរ​ក្រពើ ភូមិ​អូរ​គគី…

ខេត្តកំពង់ធំ ៖ អគ្គី​ភ័យ​បាន​ឆាប​ផ្ទះ​មួយ​ខ្នង​បណ្តាល​ឱ្យ​ឆេះ​ស្លាប់​ប្តី​ប្រពន្ធ​២​នាក់ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​មោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​តំបន់​អូរ​ក្រពើ ភូមិ​អូរ​គគី ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក​ខេត្ត កំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដែល​ស្លាប់ ប្តី​ឈ្មោះ ប៉ា​ង ហន អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើ​ចំការ និង​ប្រពន្ធ​ឈ្មោះ ហ៊​ន ធឿ​ន អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​ពី​សាក្សី​ឈ្មោះ ចាន់ ហន ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​ជន​រង​គ្រោះ និង​អ្នក​ជិតខាង​បាន​និយាយ​ថា មួយ​រយៈ​កន្លង​មកនេះ ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ប៉ា​ង ហន ចេះ​តែ​មាន​អាការ​:​ប្លែក​ៗ ដូច​ជា​ឃើញ​គេ​មក​រក​ព័ទ្ធ​ចាប់ខ្លួន ចេះ​តែ​ប្រច័ណ្ឌ​ប្រពន្ធ និង​អង្គុយ​ក្នុងផ្ទះ​ភ្លឹក​ៗ​តែ​ម្នាក់ឯង​ជាដើម ។ ជន​រង​គ្រោះ​ទាំ​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​ជា​អ្នក​ធ្វើ​ចំការ ហើយ​បាន​ទិញ​ប្រេងសាំង​ទុក​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ចំនួន​មួយ​ប៊ីដុង​ចំណុះ​៣០​លី​ត្រ ដើម្បី​ទុក​ចាក់​ម៉ាស៊ីន​បាញ់ថ្នាំ និង​ចាក់​ម៉ាស៊ីន​កាត់ឈើ​ក្នុង​ចំការ​របស់​ខ្លួន ដោយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មានការ​ធ្វេសប្រហែស ទើប​ធ្វើ​ឲ្យ​មានការ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ ជញ្ជាំង​ក្តារ ដំបូល​ប្រក់ស​ង្ក័​សី​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ និង​ឆេះ​ខ្លួនឯង​ស្លាប់​បាត់បង់​ជីវិត​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព​ត៏​មាន​នេះ​ភ្លាម កំលាំង​ជំនាញ​មាន​ខេត្ត​និង​ស្រុក​ដឹកនាំ​ដោយ​លោក​វរ​សេ​នឺ​យ៍​ទោ ប៉ោ គឹ​ម​ថុ​ង នាយ​រង​ការិយាល័យ​បច្ចេកទេស​ខេត្តកំពង់ធំ​បាន​ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​​។

ល​ទ្ឋ​ផល​នៃ​ការ​ពិនិត្យ សមត្ថកិច្ច​ឃើញ​នៅ​កន្លែង​កើតហេតុ​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ និងឆេះ​​សព​សុស​អស់​ទៅ​ហើយ នៅ​សល់​តែ​ឆ្អឹង​ និង​គំនរ​ផេះ ហើយ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​គឺ​ដោយសារ​ការ​ធ្វេសប្រហែស ទុក​ប្រេងសាំង​នៅ​លើ​ផ្ទះ​បណ្តាល​ឲ្យ​ឆេះ​ស្លាប់​ពិតប្រាកដ​មែន មិន​មាន​ពាក់​ព័​ន្ឋ​នឹង​អំពើ​ឃាតកម្ម​ឡើយ ។

ក្រោយ​ពិនិត្យ​ទីកន្លែង​កើតហេតុ​​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ