ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ស្លា.ប់​ឡើង​ដល់​១៤៩​នាក់ ក្រោយ​ប្រឆាំង​ឃោសនា​បោះឆ្នោត

5 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ​៖ ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ប៉ា​គី​ស្ថាន បាន​​រាយការណ៍​នា​ថ្ងៃ​ទី​១៥​ ខែកក្កដា ​ថា តុល្យការ​ថ្មី​នៃ​ការ​វាយប្រហារ​ភេរវកម្ម កាលពី​យប់​ថ្ងៃ​ទី​១៣ ​កក្កដា​ ប្រឆាំង​អង្គ​មី​ទ្ទីង​ឃោសនាបោះឆ្នោត​មួយ…

ប្រទេស​ប៉ា​គី​ស្ថាន ​៖ ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ប៉ា​គី​ស្ថាន បាន​​រាយការណ៍​នា​ថ្ងៃ​ទី​១៥​ ខែកក្កដា ​ថា តុល្យការ​ថ្មី​នៃ​ការ​វាយប្រហារ​ភេរវកម្ម កាលពី​យប់​ថ្ងៃ​ទី​១៣ ​កក្កដា​ ប្រឆាំង​អង្គ​មី​ទ្ទីង​ឃោសនាបោះឆ្នោត​មួយ ក្នុង​ភាគ​និរតី​ប៉ា​គី​ស្ថាន ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​១៤៩​នាក់​។

ការ​វាយប្រហារ​អត្តឃាត​នេះ​ដែល​កើត​មាននៅ​ខេត្ត​បា​លូត​ជី​ស្ថាន ​ហើយ​ប្រកាស​ទទួល​ខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ជា​ការ​វាយប្រហារ​ទី​៣ សំដៅ​កិច្ចប្រជុំ​ឃោសនា​បោះ​ឆ្នោត​កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ប៉ា​គី​ស្ថាន ដែល​ប្រកាស​ទិវា​កាន់ទុក្ខ​មួយ​នា​ថ្ងៃ​ទី​១៥​កក្កដា​។ ​មនុស្ស​សរុប​១៧៥​នាក់​ស្លាប់​ក្នុង​អំពើ​ហិ​ង្ស​ទាំងនោះ ក្នុង​រយៈពេល​តែ​៤​ថ្ងៃ​។​​ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​បេក្ខជន​២​រូប​សម្រាប់​ការ​បោះ​ឆ្នោត​សភា​នា​ថ្ងៃ​ទី​២៥​ កក្កដា​ខាង​មុខ​នេះ​។

តុល្យការ​លើក​មុន​នៃ​ការ​វាយប្រហារ​ថ្ងៃ​ទី​១៣ ​កក្កដា រៀបរាប់​ពី​អ្នក​ស្លាប់​១៣០​នាក់ ​ក្នុង​នោះ​មាន​អ្នកនយោបាយ​ម្នាក់ លោក​ SIRAH RAISANI ។ ​ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏​មាន​កុមារ​​៩​នាក់ ​មាន​អាយុ​ពី​៦​ទៅ​១១​ឆ្នាំ ចំណែក​មនុស្ស​៧០​នាក់​ទៀត​រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ