ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សព្វថ្ងៃ មាន​សំណង់ផ្ទះ​ដែល​មានគុណ​ភាព ឯ​តម្លៃ​អ្នកមាន​ជីវភាព​ក្រោម​មធ្យម​ក៏​ទិញ​បាន​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​ខ្លាំង​លើ​គ្រប់​វិស័យ ជា​ពិសេស​​វិស័យ​ឧស្សាហ៍កម្ម និង​សំណង់​តែ​ម្តង ។ គេ​សង្កេត​ឃើញ​ស្ថាបត្យកម្ម​សំណង់​គ្រប់​ប្រភេទ​លេច​ត្រដែត​ឡើង និង​ខ្លះ​ទៀត​កំពុង​បាន​សង់​ខ្ពស់​ឡើង លំអ​ដល់​សម្រស់​ទីក្រុង​នានា ពេញ​ផ្ទៃ​ប្រទេស…

រាជធានី​ភ្នំពេញ​ ៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​ខ្លាំង​លើ​គ្រប់​វិស័យ ជា​ពិសេស​​វិស័យ​ឧស្សាហ៍កម្ម និង​សំណង់​តែ​ម្តង ។ គេ​សង្កេត​ឃើញ​ស្ថាបត្យកម្ម​សំណង់​គ្រប់​ប្រភេទ​លេច​ត្រដែត​ឡើង និង​ខ្លះ​ទៀត​កំពុង​បាន​សង់​ខ្ពស់​ឡើង លំអ​ដល់​សម្រស់​ទីក្រុង​នានា ពេញ​ផ្ទៃ​ប្រទេស ជា​ពិសេស​កណ្តាល រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​។

ស្រប​តាម​ការ​រីក​ចំរើន និង​ការ​អភិវឌ្ឍន៍ ក្រុមហ៊ុន ISI STEEL បាន​បង្កើត​នៅ​គម្រោង​ផ្ទះ​មេ​គង្គ ដើម្បី​ជួយ​សម្រួល​បន្ថែម​ដល់​ជីវភាព​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​។ ផ្ទះ​មេគង្គ​មាន​​លក្ខណៈ​សាមញ្ញ តែ​ស្រស់​ស្អាត ថែម​ទាំង​រឹង​មាំ​ខ្លាំង​ទៀត​ផង មិនតែប៉ុណ្ណោះ​តម្លៃ​ទៀត​​សោត​ក៏​សមរម្យ សង់​បាន​លឿន ហើយ​មានការ​ធានា​ថែម​ទៀត​ផង ដោយ​គ្រាន់តែ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ដី ដោយ​ខ្លួនឯង គឺជា​ការ​ស្រេច​បាត់​ទៅ​ហើយ​។

ជាក់ស្ដែង លោក មួ​ង សម្បត្តិ (​ម្ចាស់ផ្ទះ​មេគង្គ​) មុខរបរ​ជា​កសិករ នៅ​ខេត្តតាកែវ បាន​សំរេច​ចិត្ត​ជ្រើស​យក​ផ្ទះ​មេគង្គ​ធ្វើ​លំនៅ​ដ្ឋា​ន​ថ្មី​របស់​គាត់ ក្រោយ​ពី​លោកពូ​ទទួល​បាន​ព័ត៌​មាន និង​គុណភាព​ច្បាស់លាស់ អំពី​ផ្ទះ​មេគង្គ ហើយ​គាត់​សប្បាយចិត្ត និង​ការ​សម្រេច​ជ្រើសរើស​របស់​គាត់ ដែល​ផ្ទះ​មេគង្គ​បាន​ឲ្យ​ជីវិត​រស់នៅ​របស់​គាត់ មាន​ភាព​ប្រសើរ​ជាង​មុន​។

នេះ​គឺជា​គោលដៅ​មួយ​ដ៏​សំខាន់​របស់​ផ្ទះ​មេគង្គ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​សម្រាប់​ប្រជាជន​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ