ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​បច្ចេកវិទ្យា​ទំនើប ក្តី​កង្វល់​ការ​បាត់បង់​សំបុត្រ​ឡានក្រុង លែង​ជា​បញ្ហា​ហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ឡើង​ៗ​ជា​រៀងរាល់ថ្ងៃ ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រើប្រាស់​នូវ​ការ​បញ្ជា​ទិញ​សំបុត្រ​រថយន្តក្រុង​នានា ជា​លក្ខណៈ​​ប្រពៃណី តាម​រយៈ​ការ​បញ្ជា​យានយន្ត​គ្រប់​ប្រភេទ​ពុះ​ជ្រែក​ចរាចរណ៍​ដែល​កំពុង​​កកស្ទះ​តាម​ដងផ្លូវ ទៅ​ទិញ​សំបុត្រ​នៅ​ស្ថានីយរថយន្តក្រុង​តែ​ម្តង ។​ ​បញ្ហា​មួយទៀត​នោះ គឺ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ថែរក្សា​សំបុត្រ​រថយន្តក្រុង ការពារ​កុំ​ឲ្យ​បាត់បង់…

​រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ឡើង​ៗ​ជា​រៀងរាល់ថ្ងៃ ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រើប្រាស់​នូវ​ការ​បញ្ជា​ទិញ​សំបុត្រ​រថយន្តក្រុង​នានា ជា​លក្ខណៈ​​ប្រពៃណី តាម​រយៈ​ការ​បញ្ជា​យានយន្ត​គ្រប់​ប្រភេទ​ពុះ​ជ្រែក​ចរាចរណ៍​ដែល​កំពុង​​កកស្ទះ​តាម​ដងផ្លូវ ទៅ​ទិញ​សំបុត្រ​នៅ​ស្ថានីយរថយន្តក្រុង​តែ​ម្តង ។​

​បញ្ហា​មួយទៀត​នោះ គឺ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ថែរក្សា​សំបុត្រ​រថយន្តក្រុង ការពារ​កុំ​ឲ្យ​បាត់បង់ បើ​មិន​ដូច្នេះ​ទេ​ នឹង​មិន​ត្រូវ​បាន​គេ​អនុញ្ញាតិ​ឲ្យ​ឡើង​រថយន្ត​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​នានា​ទាំង​ក្នុង ​និង​ក្រៅប្រទេស​ឡើយ ។​

​ដូច្នេះ​ហើយ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ ​សម្រាប់​យុគសម័យ​ប​ចេ្ច​ក​វិទ្យា​ទំនើប កម្មវិធី​ទូរស័ព្ទ​ដៃ​ថ្មី​មួយ​ឈ្មោះ​ថា ធិ​ក ហ្វ័​រ​ឡា​ស៏ TixFlash គឺជា​កម្មវិធី​សេវាកម្ម​ថ្មី​ទំនើប​មួយ សម្រាប់​ដោះស្រាយ​កង្វល់​របស់​អតិថិ​ជន​ និង​អ្នក​ប្រើប្រាស់ ដែល​ភ័យ​ព្រួយ​ការ​បាត់បង់​សំបុត្រ​រថយន្តក្រុង ឬ​អតិថិជន​ដែល​ចង់​ដឹង​តម្លៃ​រថយន្តក្រុង​នានា សម្រាប់​ការ​ធ្វើ​ដំណើរ​ទាំង​ក្នុង ​និង​ក្រៅប្រទេស ។​

​ធិ​ក ហ្វ័​រ​ឡា​ស៏ TixFlash អតិថិជន​នឹង​លែង​មាន​កង្វល់​ក្នុង​ការ​ចំណាយពេល​ទៅ​ទិញ​សំបុត្រ​រថយន្តក្រុង​និង​ការ​ស្វែងរក​តម្លៃ​រថយន្ត​ឯកជន​ទៀត​ហើយ ។​

​សូម​បញ្ជាក់​ថា Tixflash គឺជា​កម្មវិធី​ទូរ​ស័​ព្ច​សម្រាប់​បញ្ជា​ទិញ​សំបុត្រ​ឡានក្រុង និង​សាកសួរ​តម្លៃ​​រថយន្ត​ឯកជន​សម្រាប់​ប្រជាជន​កម្ពុជា​។ ជាមួយនឹង​កម្មវិធី​ទូរ​ស័​ព្ច​ដ៏​ទំនើប​នេះ លោក​អ្នក​អាច​ធ្វើការ​ទិញ​សំបុត្រ​រថយន្ត VIP, រថយន្តក្រុង ៤៥​កៅអី​, និង​រថយន្ត​ប្រភេទ​​គ្រែ​គេង​ពេល​រាត្រី ទៅ​គ្រប់​បណ្ដា​ខេត្ត​-​ក្រុង​នានា ក្នុង​ប្រទេស​កម្ពុជា​រួម​ទាំង ប្រទេស​​ថៃ និង​វៀតណាម បាន​យ៉ាង​ងាយ និង​លឿន​បំផុត តាម​បណ្ដា​ក្រុមហ៊ុន​រថយន្ត​ក្រុង​ដៃគូរ​ជាង​៦០​ក្រុមហ៊ុន ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​អាច​សាកសួរ​តម្លៃ​រថយន្ត​ឯកជន​ផង​ដែរ​។​

​តាម​រយៈ​កម្មវិធី​ទូរ​ស័​ព្ច​ដ៏​ទំនើប​នេះ លោក​អ្នក​នឹង​ទទួល​បាន​ជម្រើស​ជា​ច្រើន​នៅ​ក្នុង​ការ​​ជ្រើសរើស​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ដៅ​របស់​លោក​អ្នក មិន​ថា​ លោក​អ្នក​នៅ​ទីណា ពេល​ណា​នោះ​ទេ​។​

​លក្ខណៈ​ពិសេស​នៃ​ការ​បញ្ជា​ទិញ​សំបុត្រ​រថយន្តក្រុង​តាម​កម្មវិធី​ទូរ​ស័​ព្ច ធិ​ក ហ្វ័​រ​ឡា​ស៏ TixFlash លោក​អ្នក​មិន​ចាំបាច់​មាន​សំបុត្រ​នៅ​ក្នុង​ដៃ​នោះ​ទេ ដោយ​គ្រាន់តែ​បង្ហាញ​សំបុត្រ​នៅ​ក្នុង​ទូរ​ស័​ព្ច​របស់​លោក​អ្នក​ទៅ​កាន់​ក្រុមហ៊ុន​រថយន្តក្រុង​ទាំងនោះ​ជា​ការ​ស្រេច​។​

បញ្ជាក់​ ៖ កម្មវិធី​ទូរ​ស័​ព្ច ធិ​ក ហ្វ័​រ​ឡា​ស៏ TixFlash នឹង​មាន​អ្វី​ដែល​ពិសេស​ៗ​ដើម្បី​បម្រើ​ជូន​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត ដូច្នេះ​សូមកុំ​ភ្លេច​រង់ចាំ​មើល​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ