ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប៉ង​បំផ្ទុះ​គ្រាប់បែក ដែល​ព័ត៌មាន​ខ្លះ​ចុះ​ផ្សាយ​មិនមែន​ជា​ការ​ពិត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នគរបាល​បានឃើញ​គីប សម្រាប់​បំផ្ទុះ​ចំនួន​១១​គីប និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​ទៀត ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ យក​ទៅដាក់​ប្លុង​ចោល​នៅ​ក្រោម​ស្ពាន​មួយ​កន្លែង​ក្នុង​ក្រុងប៉ៃលិន ដែល​គេ​សង្ស័យ​​ថា​ អ្នក​នោះ​យក​ទៅ​ច្នៃ ដើម្បី​បោក​ត្រី​ក្នុង​ស្ទឹង…

ខេត្ត​ប៉ៃលិន ៖ នគរបាល​បានឃើញ​គីប សម្រាប់​បំផ្ទុះ​ចំនួន​១១​គីប និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​ទៀត ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ យក​ទៅដាក់​ប្លុង​ចោល​នៅ​ក្រោម​ស្ពាន​មួយ​កន្លែង​ក្នុង​ក្រុងប៉ៃលិន ដែល​គេ​សង្ស័យ​​ថា​ អ្នក​នោះ​យក​ទៅ​ច្នៃ ដើម្បី​បោក​ត្រី​ក្នុង​ស្ទឹង ប៉ុន្តែ​ដោយ​ត្រូវ​នគរបាល​រកឃើញ​ទាន់​ពេលវេលា ក៏​ប្រញាប់​ដោះ​យក​ចេញ ដើម្បីរក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។

លោក អុ​ី​វ គឹ​ម​ស៊ា​ន ស្នងការ​រង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា​ថា ករណី​រក​ឃើញ​គ្រឿង​បំផ្ទុះ​នេះ​គឺ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា កន្លង​ទៅ នៅ​ក្រោម​ស្ពាន​មួយ​ក្បែរ​ព្រះ​វិហារ​ខ្មែរ​អ៊ិ​ស្លា​ម ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

លោក​បន្ត​ថា តាម​ពិត​ទៅ​មិនមែន​ជា​គ្រាប់បែក​បំផ្ទុះ​ចំនួន​១១​គ្រាប់​ដូច​ការ​ផ្សាយ​របស់​គេហទំព័រ​មួយ​ចំនួន​នោះ​ទេ តែ​គឺជា​គីប​(​ឆ្នួន​ផ្ទុះ​)ចំនួន​១១​គីប ដែល​គេ​យក​ទៅ​ដាក់​ច្នៃ​ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​បោក​ត្រី​ក្នុង​ស្ទឹង​ជាដើម ។ បច្ចុប្បន្ន នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ដែល​ច្នៃ​គ្រាប់​គីប​និង​រំសេវ​ខាងលើ​នេះ តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា ខណៈ​កម្លាំង​ប្រជា​ការពារ​ភូមិ​ល្បាត​នៅ​តាម​មូលដ្ឋាន និង​គោលដៅ​សំខាន់​ៗ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ដើរ​រក​ជីក​ត្បូង​ប្រាប់​ថា ពួក​គាត់ប្រទះ​ឃើញ​គ្រឿងផ្ទុះ​រួច​ក៏​បាន​រាយការណ៍​ដល់សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ។

ទោះបីជា​យ៉ាងណា ក្រោយ​ពេល​នគរបាល​ទៅ​ពិនិត្យ​ដល់​កន្លែង​ដែល​មាន​លាក់​ទុក​គ្រឿង​បំផ្ទុះ​នោះ បាន​រក​ឃើញ​គីប​បំផ្ទុះ​ចំនួន​១១​គីបរំសេវ​បំផ្ទុះ​២​ដុំ​តូច ខ្សែយឺត​បញ្ឆេះ​ចំនួន​៤ ខ្សែ ក្រណាត់​ប្រវែង​១,៧១​សង់ទីម៉ែត្រ​១​ដុំ ធុង​ប្រេងនំ សម្រាប់​ដាក់​គ្រឿង​បំផ្ទុះ​១ និង​ថង់​ប្លា​ស្ទិ​ក​វេចខ្ចប់​គ្រឿង​បំផ្ទុះ​ផង​ដែរ ។ គេ​មិនដឹង​ថា ជនសង្ស័យ​យក​របស់​ទាំងនោះ​ដើម្បី​ធ្វើ​ក្នុង​គោល​បំណ​ង​អ្វី​នោះ​ទេ ព្រោះ​នៅ​ក្បែរ​ស្ពាន​ដែល​អាច​ថា​រៀបចំ​សម្រាប់​បំផ្ទុះ​ស្ពាន​ក៏​ថា​បាន​ដែរ ។

វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​លោកស្នងការ បាន​បញ្ជា​កម្លាំង​ជំនាញ​ឱ្យ​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ស្វែងរក​ជន​ដែល​រៀបចំ​ផែនការ​ខាងលើ​ផង​ដែរ ។
ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​ឃើញ​គ្រឿងផ្ទុះ​នោះ ពេល​ឮដំណឹង​បែប​នេះ មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​រស់នៅ​យ៉ាង​ខ្លាំង បើសិនជា​គេ​រៀបចំ​ដាក់​ទុក​ចោល ហើយ​មាន​អ្នក​ណា​ម្នាក់​ដើរ​ប៉ះ គឺ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជិ​វិត​ជាក់​ជា​មិន​ខាន ៕ ​

អត្ថបទសរសេរ ដោយ