ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ចេញ​ដីកា​បង្គាប់​លោក សម រ​ង្ស៊ី ចូល​ឆ្លើយ​ករណី​ប៉ុនប៉ង​កាត់​ទឹកដី​ឲ្យ​បរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក សម…

រាជធានី​ភ្នំពេញ ៖ លោក​រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ដើម្បី​សួរ​ចម្លើយ​ដែល​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្តឹង​ចោទ​ពី​បទ​«​ប៉ុនប៉ង​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ដែនដី​ជាតិ​មួយ​ផ្នែក​» ។

យោង​តាម​ដីកា​បង្គាប់​ចុះ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ដែល​អាជ្ញាធរ​បាន​នាំ​យក​ទៅ​បិទ​នៅ​អតីត​ស្នាក់​ការ​កណ្តាល​របស់​គណបក្ស​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

លោក​ចៅក្រម រស់ ពិសិដ្ឋ បាន​បញ្ជាក់​ថា ៖ សំណុំរឿង​នេះ​ត្រូវ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​ក្រោម​បទ​«​ប៉ុនប៉ង​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ដែនដី​ជាតិ​មួយ​ផ្នែក​» ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ និង​កន្លែង​ផ្សេង​ទៀត កាលពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៣ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​ប្បញ្ញតិ​មាត្រា​២៧ និង​មាត្រា​៤៤០​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា ។ ចៅក្រម​បង្កា​ប់​ឲ្យ​ឈ្មោះ សម រ​ង្ស៊ី ចូល​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ វេ​ល​ម៉ោង​៩​ព្រឹក ដើម្បី​សួរ​ចម្លើយ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ​នេះ ។

លោក​ចៅក្រម​បញ្ជាក់ « ក្នុង​ករណី​មិន​ចូល​តាម​ការ​កំណត់​ខាងលើ​នេះ​ទេ យើង​នឹង​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​ឬ​ចាប់ខ្លួន​»​។  មេធាវី សំ សុ​គង់ ដែល​ការពារ​ក្តី​លោក សម រ​ង្ស៊ី ក្នុង​សំណុំរឿង​ជា​ច្រើន​នៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ​ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​ការ​ពឹងពាក់​ពី​លោក សម រ​ង្ស៊ី នៅ​ក្នុង​សំណុំរឿង​នេះ ៕

កែសម្រួលដោយ