ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​​មិន​ផុត ទៅ​ពន្លះ​​បន្តកន្ទុយគ្នា​ ខ្ទេចគ្មានសល់​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សាំ​យ៉ុ​ង​បាន​​វ៉ារ​ថយន្ត​ផ្សេង​ទៀត​ប៉ុន្តែ​មិន​ផុត ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពេល​នោះ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ជាប់​នឹង​ផ្លូវ​កៀន​បង្គោល​ភ្លើង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់…

ខេត្តសៀមរាប​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សាំ​យ៉ុ​ង​បាន​​វ៉ារ​ថយន្ត​ផ្សេង​ទៀត​ប៉ុន្តែ​មិន​ផុត ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពេល​នោះ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ជាប់​នឹង​ផ្លូវ​កៀន​បង្គោល​ភ្លើង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ នៅ​ស្រុក​សូទ្រនិគម បាន​បង្ក​ឱ្យមានការ​​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ទាំង​ព្រលឹម​អុល ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច ភូមិ​ជ្រៃ​ខាងជើង ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្តទាំង​​២គ្រឿង​ខាងលើ រួម​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ២AN-០៣៣៨ បើកបរ​ដោយ​ឈ្មោះ ញ៉ែ​ម សុខា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​គក ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​ស្លាប់ និង​អ្នក​រួម​ដំណើរ​ឈ្មោះ និ​ន សុភា​ក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា បាន​រង​របួសធ្ងន់ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៤៨១១ បើកបរ​ដោយ​ឈ្មោះ សុខ ដា​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​វាល​កណ្ដាង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មិន​មាន​រង​របួស​នោះ​ទេ និង​អ្នក​រួម​ដំណើរម្នាក់​​ឈ្មោះ ឡុ​ត ប៊ុ​ន​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ស្លាបក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​រង​របួសធ្ងន់​។ តាម​ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង​។

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​ស្រុក​សូទ្រនិគម បាន​ប្រាប់​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ២AN-០៣៣៨ (​ជិះ​គ្នា​២​នាក់​) បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះមកដល់​កន្លែងកើេតហេតុ​បម្រុង​វ៉ា​រថយន្ត​ផ្សេង​ទៀត ប៉ុន្តែ​អកុសល​វ៉ា​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៤៨១១ (​ជិះ​គ្នា​២​នាក់​) បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា ពេល​នោះ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស បាន​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជាប់​នឹង​ផ្លូវ កៀន​​បង្គោល​ភ្លើង បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង​ស្លាប់ និង​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់ ចំណែក​ខាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់ ។ រីឯ​រថយន្ត​ទាំង​២​គ្រឿង​​បាន​​រង​ការ​ខូចខាត​ទាំង​សងខាង ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​អ្នក​រង​របួស​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​។ ចំណែក​រថយន្ត​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​ទុក​នៅ​អធិការ​ស្រុក​សូទ្រនិគម ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ