ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​វិធាន​ការណ៍​បញ្ឆោត​… ប្តី​ប្រពន្ធ​​​មួយគូ​លេច​ចេញ​​អាថ៌​កំបាំង​ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្តី​ប្រពន្ធ​មួយគូរ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​ថ្នាំ​ញៀន​ត្រូវ​បាន​កម្លាំង​​កងរាជអាវុធហត្ថ​ខេត្ត​សហការ​នឹង​កម្លាំង​អាវុធហត្ថ​ស្រុក ដាក់​អន្ទាក់​ចាប់​បាន រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​អង្គ​ក្អោ​ត…

ខេត្តព្រៃវែង ៖ ប្តី​ប្រពន្ធ​មួយគូរ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​ថ្នាំ​ញៀន​ត្រូវ​បាន​កម្លាំង​​កងរាជអាវុធហត្ថ​ខេត្ត​សហការ​នឹង​កម្លាំង​អាវុធហត្ថ​ស្រុក ដាក់​អន្ទាក់​ចាប់​បាន រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​អង្គ​ក្អោ​ត ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ជនសង្ស័យ​ទាំង​២​នាក់​នេះ បុរស​ជា​ប្តី​ឈ្មោះ ជ័យ ឆេ​ង​ម៉ុង អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហួត ខ្ចី អាយុ​២៧​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ រីឯ​វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ក្នុង​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​រួម​មាន ម្សៅ​​ក្រាម​ពណ៌​ស ចំនួន​២៨​កញ្ចប់​តូច ស្មើនឹង​ទម្ងន់​៣,៤៣​ក្រាម ទាំង​សំបក​ថង់ ទូរស័ព្ទ​ដៃ​៣​គ្រឿង ដែកកេះ​៣ និង​ថង់​សម្រាប់​ចែកចាយ​ថ្នាំ​ញៀន​មួយ​ចំនួន​។

លោក​វរសេនីយត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ លោក​បាន​រាយ​បណ្តាញ​​តាមដាន​ជា​យូរ​មក​ហើយ ពេល​ដឹង​ថា ប្តី​ប្រពន្ធ​នេះ​ជា​អ្នក​ជួញដូរ​ថ្នាំ​ញៀន​នៅ​ក្នុង​​មូលដ្ឋាន លោក​ក៏​ប្រើប្រាស់​វិធាន​ការណ៍​ញុះញង់​បោក​ឱ្យ​ជន​នេះ​យក​ថ្នាំ​ជា​វត្ថុ​តាង​ចេញ​មក ហើយ​ក៏​ចូល​ទៅ​ក្រសោប​ចាប់​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​វត្ថុ​តាង​កំពុង​ឃាត់ខ្លួន​នៅ​បញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ