ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​លើកគ្នា​ចោមរោម​ប្តឹង​ចោទ​ថា ស្ត្រី​ម្នាក់​ចេះ​អាប​ធ្មប់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់​ត្រាច ខេត្តកំពត នាំ​គ្នា​ចោទប្រកាន់​ថា ចេះ​ធ្វើអំពើ​អាប ធ្មប់ និង​ចេះ​មន្តអាគម​អូ​ម​អាម…

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់​ត្រាច ខេត្តកំពត នាំ​គ្នា​ចោទប្រកាន់​ថា ចេះ​ធ្វើអំពើ​អាប ធ្មប់ និង​ចេះ​មន្តអាគម​អូ​ម​អាម (ផ្លូវ​​ងងឹត​) ដែល​កន្លង​មក​តែងតែ​បង្កហេតុ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ និង​ស្លាប់​ជា​ហូរហែ ។

លុះ​មានរឿង​កើតឡើង​ផ្ទួន​ៗ​បែប​នេះ ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចេះ​តែ​នាំ​គ្នា​សរសេរ​បង្ហោះ (Facebook) ចោទប្រកាន់​មក​លើ​ស្ត្រី​ម្នាក់​នោះ​ថា ជា​អ្នក​ធ្វើអំពើ​មក​លើ​សាច់​ញាតិ​​របស់​ខ្លួន​ឲ្យ​ឈឺ​រ៉ាំរ៉ៃ​មើល​មិនជា រហូត​ដល់​មាន​អ្នកខ្លះ​ស្លាប់​ជា​បន្តបន្ទាប់​ទៀត​ផង។ ដោយ​ឃើញ​គេ​ចោទ​បែប​នេះ ស្ត្រី​រូប​នេះ​បាន​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​រក​យុត្តិ​ធម៌។

ដោយ​មាន​ហេតុការណ៍​ខាងលើ​នេះ ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ប្រជា​ពលរដ្ឋ​នៅ​ក្នុងភូមិ​ខាងលើ​ជា​ច្រើន​គ្រួសារ​មាន​ប្រតិកម្ម​ឈាន​ដល់​ប្រមូលផ្តុំ​គ្នា​នៅ​សាលា​ឃុំ​កំពង់ត្រាច​ខាងលិច ហើយ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស ខណៈ​ប្រជា​ពល​រដ្ឋ​ក្នុងភូមិ​ដឹង​ថា ស្ត្រី​ដែល​គេ​សង្ស័យ​ថា ចេះ​អំពើ​អាប​ធ្មប់​នោះ ត្រូវ​បាន​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស ដោយ​មានការ​សួរនាំ​ពី​សំណាក់​អាជ្ញាធរ​ឃុំ ស្រុក និង​សមត្ថកិច្ច​ផង​ដែរ​។

ក្នុង​ករណី​នេះ ប្រជាពលរដ្ឋ​ក្នុងភូមិ​កណ្តាល​ទួល​ទាំងមូល​បាន​អះអាង​ថា កន្លង​មកនេះ ឧស្សាហ៍​មាន​អ្នក​ឈឺ​ថ្កាត់ មាន​សភាព​រ៉ាំរ៉ៃ​មើល​មិន​ដែល​ជា ហើយ​អ្នកជំងឺ​ទាំងនោះ​ត្រូវ​បាន​ស្លាប់​ជា​បន្តបន្ទាប់ ហើយ​ករណី​បែប​នេះ បាន​កើត​ឡើងជា​ញឹកញាប់ និង​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ពុំ​ចាប់អារម្មណ៍​ឡើយ ក៏​នាំ​គ្នា​ប្តឹង​ចោទប្រកាន់​តែ​ម្តង​។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ