ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ខ្លាំង​បាក់​ដើមឈើ​ត្រូវ​បុរស​ម្នាក់​របួសធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ២ និង ១៥ នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨…

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ២ និង ១៥ នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មុននេះបន្តិចខណៈពេលដែលមេឃកំពុងធ្លាក់ភ្លៀង និងលាយឡំដោយខ្យល់កន្ត្រាក់នោះ បានបណ្តាលអោយបាក់ដើមឈើមួយដើមសង្កត់លើម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងជាប់ខាងក្រោម និងបណ្តាលអោយ​បុរសម្នាក់បែកក្បាលរងរបួសធ្ងន់ ។

ករណីនេះដែរបានកើតឡើងនៅខាងមុខហាងលក់ម៉ូតូមួយកន្លែង ដែលស្ថិតនៅចំណុចផ្លូវព្រះ​សីហនុ កែងផ្លូវលេខ ១២៥ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។ ពេលនេះដែរបុរសជា​ជន​រងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយកម្លាំងមានសមត្ថកិច្ចកំពុងចុះមកធ្វើចរា​ចរណ៍ និងកាប់ដើមឈើចេញផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ