ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ហាម​មិន​ឱ្យ​ប្រើប្រាស់​មធ្យោបាយ​និង​សម្ភារ​រដ្ឋ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ហាម​មិន​ឲ្យ​ប្រើប្រាស់​មធ្យោបាយ សម្ភារ របស់​រដ្ឋ​ដើម្បី​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា ឡើយ ។ នេះ​បើ​តាម​សេចក្តីណែនាំ​ក្រសួង​ហាម​ផ្ទៃ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ហាម​មិន​ឲ្យ​ប្រើប្រាស់​មធ្យោបាយ សម្ភារ របស់​រដ្ឋ​ដើម្បី​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា ឡើយ ។ នេះ​បើ​តាម​សេចក្តីណែនាំ​ក្រសួង​ហាម​ផ្ទៃ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២ ០១៨ ។

ការ​ហាមឃាត​របស់​ក្រ​សូ​ង​មហាផ្ទៃ​នេះ​បន្ទាប់​គេ​ឃើញ​មាន​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ និង​ស្លាក​លេខ នគ​បាល បាន​បិទ​រូប​សញ្ញា​គណបក្ស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ក្នុង​ការ​ហែ​ក្បូន​ឃោសនាបោះឆ្នោត ។​ ​

សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ​យុត្តិធម៌ គ្មាន​ការ​គំរាមកំហែង និង​ស្រប​តាម​ច្បាប់​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត ក្រសួង​បាន​ធ្វើការ​ណែនាំ​ជា​បន្តបន្ទាប់​ដល់​មន្ត្រីរាជការ ស៊ី​វិល អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​មន្ត្រី​នគ​បាល​ជាតិ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ ប៉ុន្តែ​ក្នុង​រយៈពេល​យុទ្ធនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​កន្លង​មកនេះ​បាន​ពិនិត្យ​ឃើញ​មាន​មន្ត្រី​មួយ​ចំនួន​តូច​បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​តាម​ការ​កំណត់​នៃ​ច្បាប់​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​សាធារណៈ​មតិ​ក៏​ដូច​ជា​អ្នកនយោបាយ​មួយ​ចំនួន ។

ក្រសួងមហាផ្ទៃ​ក៏​បាន​បញ្ជាក់​ថា ក្នុង​បំណង​ដើម្បី​ពង្រឹងស្មារតី​ទទួលខុសត្រូវ​អនុវត្តន៍​តួនាទី ភារកិច្ច​របស់​មន្ត្រីរាជការ​ស៊ី​វិល អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​មន្ត្រី​នគ​បាល​ជាតិ​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​បាន​រំលឹក​ថា ច្បាប់​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​មាន​មិន​ឲ្យ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ក្នុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ក្នុង​ពេល​បោះ​ឆ្នោត​ដូច​ជា ៖ ការ​លើក ឬ​បិត​ស្លាក​គណបក្ស និង​សម្ភារ​ឃោសនា​នៅ​លើក​អគារ និង​ការ​រិ​យា​ល័យ​របស់​រដ្ឋ ឬ​កាត់​ទទឹង​ផ្លូវ​សាធារណៈ ។ ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​អ្នកបោះឆ្នោត​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ដើម្បី​ធ្វើការ​ឃោសនា ឬ​ការ​ចួ​ល​រួម​ក្នុង​សកម្មភាព​នយោបាយ និង​ការ​ដឹក​ជញ្ជូន​អ្នកបោះឆ្នោត​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត ។ មធ្យោបាយ​ដឹក​ជញ្ជូន​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ត្រូវ​បាន​កំណត់​មាន​រថយន្ត ទោចក្រយានយន្ត និង​ជលយាន​គ្រប់​ប្រភេទ​ដែល​ប្រើប្រាស់​ស្លាក​សញ្ញា​រាជការ រដ្ឋ ន​.​ប ឬ ខ​.​ម និង​រាជរដ្ឋាភិបាល ។

ជាង​នេះ​ទៅ​ទៀត​ក្រសួងមហាផ្ទៃ​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ប្រមូលផ្តុំ​មន្ត្រីរាជការ​ស៊ី​វិល អាជ្ញា ធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​មន្ត្រី​នគរបាល​ជាតិ ដើម្បី​បញ្ចុះបញ្ចូល​ស្វែងរក​សម្លេង ឆ្នោត​នៅ​ក្នុង​អគារ ឬ​ការ​រិ​យា​ល័យ​របស់​រដ្ឋ​ក៏​ត្រូវ​ហាមឃាត ។

ក្រសួងមហាផ្ទៃ​បន្ថែម​ទៀត​ថា សេចក្ដីណែនាំ​នេះ​គឺ​ដើម្បី​ពង្រឹងស្មារតី​ទទួលខុសត្រូវ​អំពី​ការ​អនុវត្តន៍​តួនាទី ភារកិច្ច របស់​មន្ត្រីរាជការ អាជ្ញាធរ ដែនដី គ្រប់​ជាន់ថ្នាក់ និង​មន្ត្រី​នគរបាល​ឲ្យ​បាន​ល្អ ស្រប​តាម​ច្បាប់​សម្រាប់​ការ​បោះ​ឆ្នោត ។

សូម​ជម្រាប​ថា អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​១៣ កក្កដា បាន​ប្រកាស​ដាក់​ពិន័យ​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​ដែល​បាន​យក​ឡាន​រដ្ឋ​ទៅ​បិទ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្រេច​បញ្ជូន​សំណុំរឿង​នេះ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ឲ្យ​ចាត់វិធានការ​បន្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ