ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ចុះ​ប្រពន្ធ​កូន​គិត​ម៉េច​ទៅ​ចឹ​ង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ស្រវឹង​ខួប​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង រហូត​ស្លាប់​បាត់បង់​ជីវិត និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក នៅ​ចំណុច​ភូមិ​រលួស ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។…

ខេត្តព្រៃវែង ៖ បុរស​ស្រវឹង​ខួប​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង រហូត​ស្លាប់​បាត់បង់​ជីវិត និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក នៅ​ចំណុច​ភូមិ​រលួស ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

បុរស​ជា​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ផា​ន់ ម៉ា​ប់ អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​នៅ​លើ​ដើម​ដង្កៀបក្តាម ចម្ងាយ​ពី​ផ្ទះ​របស់​ជន​រង​គ្រោះ​ប្រមាណ​ជា​៤០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា​នេះ ។

ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ​ជន​រង​គ្រោះ​មិន​មាន​ទំនាស់​ជាមួយ​ក្រុម​គ្រួសារ ឬ​អ្នក​ជិតខាង​ណា​ទេ ប៉ុន្តែ​ឲ្យ​តែ​ពេល​ស្រវឹងស្រា​ចេះ​តែ​ចង់​ស្លាប់ ហើយ​កន្លង​មក​គេ​ធ្លាប់​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​ផឹកថ្នាំ​ពុល​ម្តង និង​ចង​.​ក​ខ្លួនឯង​២​លើក​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​ឃើញ និង​ជួយ​សង្គ្រោះ​ទាន់​ទើប​មិន​ស្លាប់ ហើយ​នៅ​លើក​ទី​៣​នេះ ដោយ​គ្មាន​អ្នក​ណា​បានឃើញ និង​ជួយ​សង្គ្រោះ​ទាន់​ទើប​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​បែប​នេះ ។

ដោយឡែក​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​អ្នក​ចង​.​ក​សម្លាប់​ខ្លួន​ភ្លាម​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចាម និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​លើ​ដងខ្លួន​នៃ​សព​ពុំ​ឃើញ​មាន​ស្លាកស្នាម​របួស ឬ​ភស្តុ​តាង​ណាមួយ​បញ្ជាក់​ថា ជា​អំពើ​ឃាតកម្ម​ទេ​ហេតុនេះ​ហើយ​ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិត​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួន​ពិតមែន ហើយ​ក៏​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ