ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ញ៉ាម​គាត់​នោះអី ! មួយ​ថ្ងៃ​២​ដង មានអី​ចុង​ក្រោយ​…

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​សំរោង​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ពេល​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​វេលា​ម៉ោង​០៤​ល្ងាច ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ឫស្សី​ជុំ ឃុំ​ទ្រា ស្រុក​សំរោង…

ខេត្តតាកែវ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​សំរោង​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ពេល​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​វេលា​ម៉ោង​០៤​ល្ងាច ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ឫស្សី​ជុំ ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ ។

លោក​វរសេនីយ៍ឯក មឿង សា​រុន អធិការ​នគរបាល​ស្រុក​សំរោង​បានអោយ​ដឹង​ថា លើក​ទី​១​នៅ​វេលា​ម៉ោង​៨​ព្រឹក​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​ពី​ស្ត្រី​ម្នាក់​ឈ្មោះ អ៊ូច ពៅ អាយុ​៤៣​ឆ្នាំ រស់នៅ​ឫស្សី​ជុំ ឃុំ​ទ្រា ស្រុក​សំរោង និង​លួច​យក​ប្រាក់​ចំនួន ៥០.០០០៛ (​ប្រាំ​ម៉ឺន​រៀល​)​ក្នុង​កាបូប​រួច​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

លុះដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃខែ​ឆ្នាំ​ដដែល​ជនសង្ស័យ​ដដែល​បាន​ធ្វើ​សកម្ម​ភាព​​ឆក់​កាបូប​ម្ដងទៀត​នៅ​ចំណុច​ខាងកើត​កោះ​ព្នៅ ស្ថិត​ក្នុងភូមិ​សែន​ភាស ឃុំ​ទ្រា ស្រុក​សំរោង ដោយ​ឆក់​កាបូប​យួរដៃ​របស់​ស្ត្រី​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ច្រិ​ង ផ​ល្លី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អង្គរ ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូ​រី ដោយ​ក្នុង​កាបូប​មាន​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​មក​រូប​លោក​ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បាន​ចុះ​អន្តរាគមន៍​ពួនស្ទាក់​គ្រប់​​ច្រកល្ហក​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ចំណុច​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​ទួល​ទ្រា ឃុំ​លំចង់ ស្រុក​សំរោង ។

ហើយ​ជនសង្ស័យ​ឈ្មោះ សុ គី​ម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​ត្រាញ់ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1FP-0420 ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពិតប្រាកដ​មែន ។ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ