ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកគេទាំងនេះ(ជាង៤ពាន់នាក់)នឹងទៅកាន់​ភ្នំថាំ​ហ្លួង…

5 ឆ្នាំ មុន

តាម​ប្រភព​​ពី Bangkok Post បានឱ្យ​ដឹង​ថា មនុស្ស​ច្រើន​ជាង​៤០០០​នាក់ ​មក​ពី​គ្រប់​ទិស​ទី​ក្នុង​ខេត្ត Chiang Rai បាន​ចុះ​ឈ្មោះ​ចូលរួម​សម្អាត​បរិវេណ​រូងភ្នំ Tham…

តាម​ប្រភព​​ពី Bangkok Post បានឱ្យ​ដឹង​ថា មនុស្ស​ច្រើន​ជាង​៤០០០​នាក់ ​មក​ពី​គ្រប់​ទិស​ទី​ក្នុង​ខេត្ត Chiang Rai បាន​ចុះ​ឈ្មោះ​ចូលរួម​សម្អាត​បរិវេណ​រូងភ្នំ Tham Luang ដែល​ត្រូវ​ចំណាយពេល​ពីរ​ថ្ងៃ
(​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​)​។

តំបន់​នៅ​ក្នុងស្រុក Mae Sai ត្រូវការ​ការ​ជួសជុល​ឡើង​វិញ​ឱ្យ​ដូច​ដើម ក្រោយ​ពេល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​យក​ទីនោះ​ ធ្វើ​ជា​កន្លែង​សម្រាប់​ធ្វើ​យុទ្ធនាការ​ស្វែងរក​ក្មេង​ៗ​ទាំង​១២​នាក់ និង គ្រូបង្វឹក​ម្នាក់​ ។

ថ្នាក់​ដឹកនាំ​ខេត្ត Chiang Rai លោក Prajon Pratsakul នឹង​រៀបចំ​ពិធីបុណ្យ​រំលឹក​គុណ​ដល់​លោក Saman Gunan នៅ​ថ្ងៃ​ចន្ទនេះ ដែល​​បាន​ស្លាប់​បាត់បង់​ជីវិត​ ក្នុង​យុទ្ធនាការ​ស្វែងរក​ក្មេង ​។ ក្នុង​ពិធី​នោះ គេ​នឹង​និមន្ត​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ មក​កាន់​ខាង​មុខ​រូងភ្នំ ដើម្បី​ធ្វើ​ពិធី​តាម​ប្រពៃណី​ ។

តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពីនាយកដ្ឋាន​ឧទ្យាន​ជាតិ​ អភិរក្ស​សត្វព្រៃ​និង​រុក្ខជាតិ បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​បោស​សម្អាត​រួច​ហើយ គេ​នឹង​បិទ​រូងភ្នំ​នោះ​ ទុក​រយៈពេល​៦​ខែ​សិន​ ។

ការ​ចំណាយ​ទៅ​លើ​ការ​រៀបចំ​ឡើង​វិញ និង​យក​មួយ​ផ្នែក​នៃ​រូងភ្នំ​នោះ​ធ្វើ​ជា​សារមន្ទីរ​ គឺមាន​ទឹកប្រាក់​ចំនួន៤២​លាន​បាត (ស្មើ១២.៦២៥០០​ដុល្លារ​អា​មេ​រិ​ក​) ។

អត្ថបទសរសេរ ដោយ