ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​ក្នុង​ចិត្ត​ពេក នាង​ពឹង​គេ​ឱ្យ​ឡើង​ទៅ​មើល​…ឃើញហើយ​គួរឱ្យ​រន្ធត់​​ 

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់​ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ​គ្នា ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល ដោយ​មិនដឹង​មូលហេតុ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​ក្បែរ​វត្ត​អង្គ​ពោធិ៍​ញាណ ក្នុងភូមិ​ឬ​ស្សី…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់​ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ​គ្នា ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល ដោយ​មិនដឹង​មូលហេតុ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​ក្បែរ​វត្ត​អង្គ​ពោធិ៍​ញាណ ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អ៊ុត យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​របរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ចំណុច​កើតហេតុ និង​មានស្រុក​កំណើត នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ រូបគេ​ជា​មនុស្ស​នៅ​លីវ ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​ម្នាក់ឯង ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជាក​ម្មការ​នី​រោងចក្រ​ម្នាក់​ដែល​ស្និ​ទ្ធិ​ស្នាល​ជាមួយ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ជា​រៀង​រាល់ពេល​ទៅ​ធ្វើការ​នាង​តែង​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ជាមួយ​ជន​រង​គ្រោះ ព្រោះ​នាង​គ្មាន​ម៉ូតូ​ជិះ ម្យ៉ាងវិញទៀត​នាង​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្បែរ​បុរស​រង​គ្រោះ​ផង​ដែរ ។ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ម៉ោង​ជិត​៧​ព្រឹក នាង​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​បុរស​រង​គ្រោះជា​ច្រើន​ដង ដើម្បី​ហៅ​ទៅ​ធ្វើការ តែ​មិនឃើញ​បើកទ្វារ​សោះ ហើយ​ពេល​នោះ​នាង​ព្យាយាម​ស្រែកហៅ និង​ទូរស័ព្ទ​ទៅ​ច្រើន​ដង​ដែរ ក៏​នៅ​តែ​មិន​លើក​ដដែល ។

​នាង​បាន​​បន្ត​ទៀត​ថា​ ​ដោយ​ចម្លែក​ក្នុង​ចិត្ត នាង​បាន​ពឹង​អ្នក​ជាប់​បន្ទប់​អោយ​ផ្លោះ​ឡើង​មើល​តាម​ដំបូល ក៏​ប្រទះ​ឃើញ​បុរស​រង​គ្រោះ​ដេក​ផ្កាប់មុខ​ទៅ​នឹង​ពូក ហៅ​យ៉ាងណា​ក៏​មិន​ព្រម​ក្រោក​សោះ ។ ពេល​នោះ ពួក​គេ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយ​ចុះ​អន្តរាគមន៍​គាស់​ទ្វារ​បន្ទប់ ដើម្បី​ចូល​ពិនិត្យ​មើល​ទើប​ដឹង​ថា បុរស​ខាងលើ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ការ​ប្រទះ​ឃើញ​បុរសរងគ្រោះ​ដេក​ស្លាប់ កម្លាំង​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​នគរបាល​កោសល្យ​វិ​ច្ច័​យ​ចុះ​អន្តរាគមន៍​ពិនិត្យ​លើ​សព ដើម្បី​រក​មូលហេតុ នៃ​ការ​ស្លាប់ ថា​តើ​ជា​ករណី​ដេក​ស្លាប់​ដោយសារ​ជម្ងឺ ឬ​ជា​អំពើ​ឃាតកម្ម? គិត​ត្រឹម​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ នគរបាល​ជំនាញ​ពុំ​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​នៅឡើយ​នោះ​ទេ ខណៈ​កំពុង​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ